អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសប្បុរសជន


កក្រក​ ៖​ នៅទីស្នាក់ការ​កណ្តាល នាព្រឹក​ថ្ងៃអង្គារ ១១រោច ខែចេត្រ​ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា បានជួបសវនាការ​ជាមួយ​សប្បុរសជន និងទទួលអំណោយ​ជាថវិកា​សរុបចំនួន ៣៥០.០០០ដុល្លារ (សាមសិប​ប្រាំម៉ឺនដុល្លារ​អាមេរិក) ក្នុងឱកាស​អបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោម​ប្រធានបទ «ខ្ញុំ ❤️កាកបាទក្រហម​កម្ពុជា» ។ អំណោយដែល​បានទទួលរួមមាន៖

 

១/ ថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារ) ពីក្រុមហ៊ុន ម៉ារីថាម គ្រុប MARITIME GROUP ដែលដឹកនាំដោយ ឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល។
២/ ថវិកាចំនួន ២០០.០០០ដុល្លារ (ម្ភៃម៉ឺនដុល្លារ) ពីលោក លី ហ្កាង Mr. LI GANG ដែលតំណាងដោយឯកឧត្តម មួន សារ៉ន និងគណៈប្រតិភូ។
៣/ រថយន្ដម៉ាក FORD RANGER 2019 ចំនួន ១គ្រឿង ស្មើថវិកា ៤ម៉ឺនដុល្លារ និងមួកសុវត្ថិភាព ១.០០០មួក ស្មើថវិកា ១ម៉ឺនដុល្លារ ពីក្រុមហ៊ុន ស្រាបៀរហ្គេនស៍បឺគ (GANZBERG BREWERY) ដែលដឹកនាំដោយ លោក ហ្វ្រែន ជេ. ប្រ៊ូន Franz J. Brune ប្រធានរោងចក្រស្រាបៀរហ្គេនស៍បឺគ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ និងកោត​សរសើរចំពោះទឹកចិត្ត​មនុស្សធម៌ប្រកបដោយ​សទ្ធាជ្រះថ្លារបស់សប្បុរសជនទាំងអស់ ដែលតែងតែ​ជឿជាក់ និងជួយឧបត្ថម្ភគាំទ្រ​ដល់កាកបាទក្រហម​កម្ពុជា ដើម្បីសមាគមជាតិមួយនេះ​មានធនធានហិរញ្ញវត្ថុ​សម្រាប់ធ្វើប្រតិបត្តិការ​មនុស្សធម៌ប្រកប​ដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំពាវនាវ​ដល់សប្បុរស​ជនជាតិ-អន្តរជាតិដទៃទៀត អញ្ជើញ​ចូលរួមឧបត្ថម្ភ​គាំទ្រដល់កាកបាទក្រហម​កម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ខាងមុខនេះ ដែលនឹង​ប្រារព្ធធ្វើឡើងក្រោម​អធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កាកបាទក្រហមកម្ពុជា​អាចសម្រេច ជោគជ័យ​បេសកកម្ម​មនុស្សធម៌ក្នុងការបន្ត​ជួយដល់ចាស់ជរា​គ្មានទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ អ្នក​ជំងឺរ៉ាំរ៉ៃ និងគ្រួសាររងគ្រោះដោយគ្រោះមហន្ត​រាយផ្សេងៗ។