អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្ទាក់ នៅក្នុងឃុំ សាន់គ ស្រុកកំពង់ស្វាយ ទទួលអំណោយមនុស្សធម៌


សាខាកក្រកខេត្តកំពង់ធំ៖ នៅ​រសៀលថ្ងៃ​ចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ ដឹកនាំដោយ​លោក ឡុាំង សារ៉ូ ​អនុប្រធានអនុសាខាកាកបាទក្រហម​កម្ពុជាស្រុក​កំពង់ស្វាយ និងសហការី​បាននាំយកអំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា ទៅផ្តល់​ជូនគ្រួសារ ដែលរងផលប៉ះពាល់​ដោយសារខ្យល់កន្រ្ទាក់​ចំនួន៤គ្រួសារ ដែលបណ្តាលឱ្យរបើកដំបូលអស់​ទាំងស្រុង ស្ថិតនៅក្នុង​ឃុំ សាន់គ ស្រុកកំពង់ស្វាយ ​ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនោះដែរ លោកអនុ​ប្រធានអនុសាខា បានពាំនាំនូវប្រសាសន៏​ផ្តាំផ្ញើរសាកសួរសុខទុក្ខ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ចូលរួមសោកស្តាយ​ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ​ខ្យល់កន្ត្រាក់បណ្តាល​ឱ្យខូចខាតទ្រព្យសម្បត្តិ ​និងសូមឱ្យបងប្អូន​មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលភ្លៀងត្រូវ​បិទទូរស័ព្ទ បើនៅតាមទីវាល​ត្រូវរកកន្លែងដែលមាន​សុវត្ថិភាពជ្រក ។

លើសពីនេះទៀត លោកអនុប្រធាន​អនុសាខាសូមឱ្យប្រជាពលរដ្ឋ​ទាំងអស់រស់នៅ​ប្រកបដោយ​អនាម័យជានិច្ច ទាំងការសម្រាក​ត្រូវសម្រាកនៅក្នុង​មុងជាប្រចាំ ​ដើម្បីជៀសផុតពីជំងឺផ្សេងៗ ។

សូមបញ្ជាក់ថាអំណោយ​ដែលផ្តល់ជូនក្នុងមួយ​គ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម​ មី១កេស ត្រីខ១ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា ១ តង់១ ទឹកត្រី ១យួរ និងថវិកា​មួយចំនួន៕