អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កិច្ចសម្ភាសន៍រវាងអង្គភាពព័ត៌មាន Fresh News ជាមួយលោកជំទាវ ម៉ែន នារីសោភ័គ


កក្រក​ ៖​ កិច្ចសម្ភាសន៍រវាងអង្គភាពព័ត៌មាន​ Fresh News ជាមួយលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ ស្តីពី​ "ដំណេីរការនៃការរៀបចំទិវា​ ៨​ ឧសភា​ ឆ្នាំ២០១៩"​ នារសៀលថ្ងៃទី​ ២៦​ ខែមេសា​ ឆ្នាំ២០១៩​ នេះ​ គឺផ្នែកមួយនៃ​យុទ្ធនាការផ្សព្វផ្សាយឆ្ពោះទៅកាន់ការប្រារព្ធខួបទី ១៥៦ ទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ខាងមុខនេះ​ ដេីម្បីសម្រេចបានជោគជ័យ​តាមការរំពឹងទុក​ ក្នុងការយកមូលនិធិដែល​ទទួលបានពីសប្បុរសជន​ជួយដល់ប្រជាពលរដ្ឋ​រងគ្រោះដោយគ្រោះមហន្តរាយ​ និងជនងាយរងគ្រោះ​បំផុតរួមមាន​ ចាស់ជរាគ្មានទីពឹង​ ស្រ្តីមេម៉ាយ​ កុមារកំព្រា​ ជនពិការ​ អ្នកមានជំងឺរ៉ាំរៃ​។ល។

សូមបញ្ជាក់ជូន​ថា កាកបាទក្រហម​កម្ពុជា​នឹងប្រារឰមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបទី ១៥៦​ ទិវាពិភពលោកកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​» និងអបអរខួប​ ១០០ឆ្នាំ​ នៃការបង្កេីតសហព័ន្ធអន្តរជាតិ​នៃសមាគមកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ (១៩១៩-២០១៩)​ នៅទីស្នាក់ការ​កណ្ដាល កាកបាទក្រ​ហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កេីត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមាន​ឥស្សរជន​ ថ្នាក់ដឹកនាំជាតិ​ អន្តរជាតិ​ និងសប្បុរសជនចូលរួមប្រមាណ​ ៤ពាន់នាក់៕