អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ទីស្នាក់ការកណ្តាលកក្រក បានរៀបចំពិធីប្រគល់រង្វាន់គំនូរកុមារជ័យលាភីថ្នាក់ជាតិ


កក្រក​ ៖​ ដើម្បីចូលរួម​អបអរខួបទី ១៥៦​ ទិវាពិភពលោក​កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំ​ ❤️️ កាកបាទក្រហម​កម្ពុជា» កាកបាទក្រហម​កម្ពុជាដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំ​កម្មវិធីប្រឡងគំនូរកុមារ ស្តីពីសកម្មភាពកាកបាទក្រហម​កម្ពុជា ដែលកម្មវិធី​នេះបានអនុវត្តនៅ​តាមសាខា​កក្រកខេត្តទាំង២៤​ និងអនុសាខាទាំង ១២ក្នុងរាជធានី​ភ្នំពេញ ដោយមាន​សិស្សានុសិស្សចូលរួម​ស្តាប់ការផ្សព្វផ្សាយសរុបចំនួន ៥.២៥៩នាក់ និងបានផ្តល់​ឱកាសដល់​កុមារចំនួន ២.០៤០នាក់ រៀននៅ​សាលាបឋមសិក្សាចំនួន ៣៦៩នៅទូទាំង​ប្រទេស បានបញ្ចេញ​ស្នាដៃក្នុងការគូរគំនូរ។

សម្រាប់ព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ២៦​ ខែមេសា ឆ្នាំ២០១៩ នេះ ទីស្នាក់ការកណ្តាលកក្រក បានរៀបចំពិធី​ប្រគល់រង្វាន់គំនូរកុមារ​ជ័យលាភីថ្នាក់ជាតិ​ក្រោមអធិបតីភាព លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការកក្រក និងអញ្ជើញ​ចូលរួមពីតំណាង អាយ.ស៊ី.អរ.ស៊ី. និងសហព័ន្ធអន្តរជាតិ​ប្រចាំនៅកម្ពុជា​ ថ្នាក់ដឹកនាំ-មន្ត្រីកក្រក លោកគ្រូ អ្នកគ្រូ និងកុមារា-កុមារី ជ័យលាភីថ្នាក់ខេត្ត និងខណ្ឌទាំង១២ ក្នុងរាជធានី​ភ្នំពេញ សរុបប្រមាណ ១៣០នាក់។

ក្នុងឱកាសនេះ​ លោកជំទាវ​អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងថ្លែងការកោតសរសើរស្ញប់ស្ញែងដល់ទឹកដៃគំនូរ​របស់កុមារក្នុងការបណ្តុះផ្នត់គំនិត និងឧត្តមគតិ​ក្នុងចិត្តកុមារដែលជា​គ្រាប់ពូជមនុស្សធម៌ ហើយកាន់តែរំភើប​ចំពោះការបកស្រាយ​អត្ថន័យនៃគំនូរ ដែលបានឆ្លុះបញ្ចាំងគ្រប់រូបភាពនៃបេសកកម្មកាកបាទក្រហមកម្ពុជា​ ជាពិសេសផ្តោតលេីអត្ថន័យនៃប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា»។ លោកជំទាវ ក៏បានថ្លែងនូវ​ការកោតសរសើរចំពោះ លោកគ្រូ-អ្នកគ្រូ ថ្នាក់ដឹកនាំ-មន្ត្រី សាខា អនុសាខា កក្រក ទាំងអស់​ ដែលបានខិតខំយក​ចិត្តទុកដាក់ ចុះផ្សព្វផ្សាយ និងរៀបចំការប្រឡងគំនូរកុមារជូនដល់សិស្សានុសិស្ស​នៅតាមសាលាគោលដៅ​របស់ខ្លួនឱ្យទទួលបានជោគជ័យទាំងបរិមាណ និងខ្លឹមសារស្របតាមបរិបទកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា រូបគំនូរជ័យលាភីថ្នាក់ជាតិប្រចាំឆ្នាំ ២០១៩​ បានទៅលើ ៖
- ជ័យលាភីលេខ ១ ៖ កុមារី ស៊ុន​ វ៉ាន់ដែត​ សិស្សថ្នាក់ទី ៥ខ នៃសាលាបឋមសិក្សាសម្តេចជាស៊ីម ខេត្តកោះកុង​ ទទួលបាន​ កង់​ ១គ្រឿង​ សំពៀត​ ១​ សៀវភៅសរសេរ​ ៦ក្បាល​ ប៊ិក​ ៣ដេីម​ អាវយឺតកក្រក​ ១​ និងថវិកា​ ៤០ម៉ឺនរៀល។