អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកថ្មគោល


សាខា កក្រក ខេត្តបាត់ដំបង​៖ នៅថ្ងៃទី ២២ ខែមេសា  ឆ្នាំ២០១៩ លោកជំទាវ ព្រំ វណ្ណា សមាជិក​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង​ តំណាង​ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន​ ប្រធានគណៈកម្មាធិការសាខា​ និងសហការី បានអញ្ជើញ​ជួបសំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់​កន្ត្រាក់ប៉ះពាល់ក្នុង​ស្រុកចំនួន៣ សរុប ៧៨គ្រួសារក្នុងនោះស្រុកថ្មគោល​ប៉ះពាល់ក្នុងឃុំចំនួន៥សរុប​៣២គ្រួសាររលំ​ទាំងស្រុង៣ខ្នង និង​អគ្គីភ័យ១ខ្នង ស្រុកបវេលប៉ះពាល់ឃុំ​ចំនួន៦សរុប១៦គ្រួសារ​រលំទាំងស្រុង ៤គ្រួសារនិង​ស្រុកកំរៀងចំនួន៣០គ្រួសារប៉ះពាល់លើឃុំចំនួន​២ក្នុងនោះស្លាបដោយសារ​ផ្ទះរលំលើ១នាក់ដែលរង​គ្រោះដោយខ្យល់​កន្ត្រាក់កន្លងទៅ។​


មានប្រសាសន៍នាឱកាសនោះ លោកជំទាវ​អនុប្រធាន បានពាំនាំនូវ​ការផ្ដាំផ្ញើសួរសុខទុក្ខ​ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក៏ដូចជាឯកឧត្តម ប៊ុត​គឹមស៊ាន​ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែ​យកចិត្តទុកដាក់គិតគូរ​ចំពោះសុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។

លោកជំទាវបានសំដែងនូវការសោកស្ដាយ​ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ​ដែលនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់​ជួបប្រទះឡើយ ហើយលោកជំទាវ​ក៏បានបន្តថា ថ្វីត្បិតតែអំណោយ​មនុស្សធម៌ដែលបាននាំយកមកចែកជូន​បងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹង​ការខាតបង់​របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាក​របស់បងប្អូនបាន​មួយកម្រិត ហើយក៏ជាការបង្ហាញនូវការ​យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់​ថ្នាក់ដឹកនាំ ពិសេសគឺ​កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែល​បានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន៖អង្ក​២៥kg សារុង១ អាវ១​ទឹកបរិសុទវីឃែរ​ចំណុះ២០លីត្រ១ធុងនិងថវិកាមួយចំនួន។​ក្នុងនោះអនុសាខាស្រុកកំរៀងបានឧបត្ថម្ភមីក្នុង១ម្នាក់ៗ១កេសសរុប៣០កេសដែរដោយឡែកគ្រួសាររលំទាំងស្រុងបានទទួល​សង្ក័សីបន្ថែមពីគណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តក្នុង១គ្រួសារ​១០សន្លឹក ចំពោះគ្រួសារដែលស្លាប់​ប្រតិភូសាខាបានឧបត្តម្ភថវិកា៥ម៉ឺនរៀលផងដែរ។