អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ផ្តល់ថវិកាជូន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ


កក្រក៖ នារសៀលថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា បានទទួល​ស្វាគមន៍ និងផ្តល់អំណាយ​ថវិកាចំនួន ២០,០០០,០០០ រៀល ជូនលោកជំទាវ ​ញ៉េប សុភាព អគ្គលេខាធិការ​ ក្រុមប្រឹក្សាជាតិ​កម្ពុជាដើម្បី​កុមារ ដើម្បីរៀបចំ​ពិធី និងចែកអំណោយ​ជូនដល់ ស្ត្រីមានផ្ទៃពោះ​ កុមារតូចតាមម្តាយ និងអនីតិជន ​ចំនួន៦៦២ នាក់ នៅមណ្ឌលអប់រំ​កែប្រែ ម២ ដែលមានទីតាំង​នៅក្នុងសង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅក្នុងឱកាស​នោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា បានពាំនាំប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ​ពីសំណាក់សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនដល់​ក្រុមប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីកុមារ ជួបប្រទះ​នូវសុខភាពល្អ ប្រាជ្ញាវាងវៃដើម្បីបន្តជួយ​ដល់កុមាររងគ្រោះ និងងាយរងគ្រោះ នៅក្នុងប្រទេស​កម្ពុជា។ បន្ថែមលើនេះ​ទៀតលោកជំទាវ​អគ្គលេខាធិការ បានបញ្ជាក់ថា​នេះជាលើកទី៣ ហើយដែល​កាកបាទក្រហម​កម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែ​យកចិត្តទុកដាក់​ទៅលើកុមារតូចៗ ជាពិសេសប្រយុទ្ធ​ប្រឆាំងការជួញដូរ​មនុស្ស និងការរំលោភបំពាន​លើកុមារ ដោយសម្តេចប្រធាន ជានិច្ចកាលតែងតែឧបតម្ថនូវថវិកា​ផ្ទាល់របស់សម្តេច ជារៀងរាល់ឆ្នាំ ដើម្បីសម្រាល​ទុក្ខលំបាកដល់​កុមារតូចៗដែលកំពុងខ្វះខាត នៅក្នុង​មណ្ឌលអប់រំកែប្រែ ម២ ។

ទន្ទឹមនឹងនោះដែរ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិ​កម្ពុជាដើម្បីកុមារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវសន្ដាន​ចិត្តសន្តោសប្រណី របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលខ្វល់ខ្វាយ​ដល់ការលើកកម្ពស់​សិទ្ធិកុមារ និងយកចិត្តទុកដាក់​ដល់កុមាររងគ្រោះ និងងាយរងគ្រោះ គ្រប់ទីកន្លែង គ្រប់ពេល​វេលា ប្រកបដោយ​សេចក្តីស្រលាញ់ និងអាណិតអាសូរ និងសូមទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី តាមជួយ​បីបាច់ថែរក្សាប្រោះព្រំដ​ល់កាកបាទក្រហម​កម្ពុជា ជាពិសេសសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានសុខភាព​ល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីដឹកនាំ​ការងារមនុស្សធម៌បន្តទៀត៕