អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកពួកទទួលអំណោយពីសាខាកក្រកខេត្តសៀមរាប


សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀល ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ ​ទាង អេង ទៀសីហា អនុប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ​សាខា និងសហការី ​បានអញ្ជើញជួប​សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្ត្រាក់​នៅស្រុកពួក ​កាលពីល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩នេះ ចំនួនចំនួន ១៨ គ្រួសារ ក្នុងនោះ៖ 
- ឃុំដូនកែវ៖ រលំ៣ខ្នង របើក​ដំបូលធ្ងន់ធ្ងរ ៦ខ្នង សរុប ៩ខ្នង។
- ឃុំរើល៖ រលំ ២ខ្នង របើកដំបូល​ធ្ងន់ធ្ងរ ៧ខ្នង សរុប ៩ខ្នង ។

មានប្រសាសន៍នាឱកាសនោះ​ លោកជំទាវអនុប្រធាន បានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខ​ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ​សាខា ដែលតែងតែ​យកចិត្តទុកដាក់គិតគូរចំពោះ​សុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោកជំទាវបានសំដែងនូវការ​សោកស្ដាយ​ចំពោះការខូចខាតផ្ទះសំបែង​ ទ្រព្យសម្បត្តិដែលនេះ​ជាគ្រោះមហន្តរាយគ្មាននរណាម្នាក់​ចង់ជួប​ប្រទះឡើយ ហើយលោកជំទា​វក៏បានបន្តថា​ ថ្វីត្បិតតែអំណោយ​មនុស្សធម៌ដែលបាននាំយកមក​ចែកជូនបងប្អូននា​ពេលនេះ មានចំនួនតិចតួចក្ដី​ មិនសមល្មមនឹងការខាតបង់​របស់បងប្អូន តែក៏អាចជួយ​សម្រាលទុក្ខលំបាក​របស់បងប្អូនបាន​មួយកម្រិត ហើយក៏ជា​ការបង្ហាញនូវ​ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់​ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបាន​លើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា​ម្នាក់ចោល” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា។

អំណោយមនុស្សធម៌​ដែលបានផ្ដល់ជូន៖
- គ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
- គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀល។

បន្ទាប់ពីជួបសំណេះសំណាលជាមួយបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រួច លោកជំទាវ និងសហការី បានអញ្ជើញជួបសួរសុខទុក្ខកុមារា រឿន ផាន់ណា អាយុ៨ឆ្នាំ រងគ្រោះដោយរលាកភ្លើងពេលចាក់សាំងម៉ូតូ ប្អូនប្រុសរស់នៅភូមិ​ ទឹកជប់ ឃុំប្រិយ៍ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន​កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធ​បុប្ផាខេត្តសៀមរាប។

លោកជំទាវក៏​បានជូននូវអំណោយ​មនុស្សធម៌មាន៖ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស និងថវិការមួយចំនួនផងដែរ។

ជាមួយគ្នានេះដែរលោកជំទាវ​ក៏បានឧបត្ថម្ភ​ថវិកាមួយចំនួន ជូនដល់គ្រួសារ​ទារកអាយុ៥​ខែមានជំងឺរលាកស្រោមខួ កំពុងសម្រាក​ព្យាបាលនេះមន្ទីរពេទ្យនេះដែរ៕