អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ លោកយាយ ប៉ែន ផាន ហៅ យាយពុយ នៅភូមិតាភ ឃុំចន្ត្រី ស្រុករមាសហែក


សាខាកក្រកខេត្តស្វាយរៀង៖ ​ នៅ ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ ក្រុមការងារ ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយលោកជំទាវ ដួង វណ្ណា​ អនុប្រធានកិត្តិយស​សាខា បាន នាំយកអំណោយ​មនុស្សធម៌របស់​សាខា ទៅសួរសុខទុក្ខ ​និងផ្តល់ជូនដល់ លោកយាយ ប៉ែន ផាន ហៅ យាយ​ពុយ អាយុ ៨១ ឆ្នាំ នៅភូមិតាភ ឃុំចន្ត្រី ស្រុករមាសហែក ​ស្ថានភាពគ្រួសារ រស់នៅម្នាក់ឯង​មិនដែលមានបី្ត គ្មានបងប្អូនទេ​មានតែព្រះគ្រូចៅអធិការ​វត្តចន្ត្រី ញាតិជិតខាង​ និងអាជ្ញាធរ​ ជួយថែរក្សា​ និងទំនុកបំរុង ពីមុនមានជីវភាព​រស់នៅសមរម្យតែមកដល់​បច្ចុប្បន្នវ័យកាន់តែចាស់​ពេលខ្លះវង្វេងដើរចោលផ្ទះ​បានព្រះសង្ឃ និងអ្នកជិតខាងជួយយកមកផ្ទះវិញ តែនៅពេលនេះ​មានជីវភាពលំបាក ។


ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទូក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចជាកាល​សម្តេចតែងតែគិតគូពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ពិសេសចាស់ជរា​គ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ​មេរោគអេដស៍ជាដើម ។ លោកជំទាវ​ក៍បានផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព​ មានអនាម័យល្អ​ក្នុងការរស់នៅ បិទទូរទស្សន៍ ទូរស័ព្ទ ពេលមាន​ភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យ​លេងទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ និងជាពិសេស​ត្រូវណែនាំកូនចៅឲ្យគោរព​ច្បាប់ចរាចរណ៍ និងជៀសឱ្យឆ្ងាយ​ពីគ្រឿងញៀន ។ ព្រមទាំងបានសំណូមពរ​ដល់ព្រះសង្ឃ អាជ្ញាធរ​ និងអ្នកជិតខាងបន្តជួយទំនុកបម្រុងដល់លោក​យាយបន្តទៀត ។ អំណោយបានផ្តល់​ជូន មាន អង្ករ ៥០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០០,០០០ រៀល ។ ឧបត្ថម្ភដល់អ្នកជួយថែរក្សា ២ នាក់ថវិកា ១០០,០០០ រៀល ហើយអំណោយ​ទាំងនេះលោកជំទាវ​បានឯកភាព​ឲ្យផ្ញើទុកនៅ​វត្តចន្ត្រី ដើម្បីងាយស្រួល​ដល់យាយជីចំអិនយក​ទៅឲ្យគាត់ ។

ក្នុងឱកាសនោះដែរ​លោកជំទាវ និងសហការី​បានឧបត្ថម្ភថវិកា ៣២០,០០០ រៀល ដល់សមាគម​យាយជីប្រចាំ​វត្តចន្ត្រីសម្រាប់​ជួយជនក្រីក្រ​ពេលមានជម្ងឺ និងបានប្រគេន បច្ច័យ ទេយ្យទាន​ដល់ព្រសង្ឃនៅ​វត្តចន្ត្រីក្នុងថ្ងៃឆ្លង​បុណ្យចូលឆ្នាំថ្មីនេះដែរ ។