អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា សុខទុក្ខ លោកជំទាវ គឹម បូរី ភរិយាឯកឧត្តមអ្នកឧកញ៉ាពិសេសវិជ្ជាវេជ្ជ. មី សាមឺឌី


កក្រក ៖ ដោយការយក​ចិត្តទុកដាក់ និងមិនភ្លេចពីគុណ​បំណាច់របស់បុព្វការី​ជនព្រឹទ្ធាចារ្យ​មនុស្សធម៌នោះ ជារៀងរាល់ខែ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែចាត់ឱ្យមន្ត្រី​ ចុះសួរសុខទុក្ខ លោកជំទាវ​ គឹម បូរី មានជន្មាយុ ៩២ឆ្នាំ ត្រូវជាភរិយា​ឯកឧត្តមអ្នក​ឧកញ៉ាពិសេសវិជ្ជាវេជ្ជ. មី​ សាមឺឌី អតីតអគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា ដែលកំពុងរស់​នៅភូមិគ្រឹះលេខ៥២ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាក់ស្តែង នាព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៩ លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំង​សហការីបានអញ្ជើញសួរសុខទុក្ខ និង នាំយកថវិកាមួយចំនួន ​ជូនលោកជំទាវ គឹម បូរី ព្រមទាំងបួងសួង ​ដល់គុណ បុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក បារមីទេវតា​ថែរក្សាទឹកដីនៃព្រះរាជាណាចក្រ​កម្ពុជា ជាពិសេសទេវតា ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាមទុង្សា​ទេវី សូមតាមជួយបីបាច់​ថែរក្សា អភិបាល ប្រោះព្រំនូវព្រះសព្វសាធុការពរជ័យគ្រប់ប្រការ ជូនដល់​លោកជំទាវ មានសុខភាពល្អ និងមានជន្មា​យុយឺនយូរតរៀងទៅ។

ក្នុងឱកាសនោះដែរ លោកជំទាវ គឹម បូរី បានថ្លែងអំណរគុណ​ចំពោះសម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែ​គិតគូរ ផ្តល់​សេចក្តីស្រទ្បាញ់ និងភាពកក់ក្តៅ​ជារៀងរហូតមក៕