អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងប្រារព្ធសន្និបាត អាណត្តិទី៥


សាខាកក្រកខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃ ចន្ទ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបងបានប្រារព្ធ​សន្និបាត​សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៥ (២០១៩-២០២៥)។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ ​កាកបាទក្រហមកម្ពុជា និងអញ្ជើញ​ចូលរួមពី ឯកឧត្តម អ៊ុយ រី អនុប្រធាន​កិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៤ និងជាប្រធានអង្គសន្និបាត ព្រមទាំង គណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេស​ទីស្នាក់ការ​កណ្តាល យុវជនកាកបាទក្រហម​កម្ពុជា អ្នកស្ម័គ្រចិត្ត​សរុបចំនួន ២៤៨នាក់ នៅសាលប្រជុំ​សាលាខេត្តបាត់ដំបង។
គោលបំណង​សំខាន់នៃសន្និបាតនេះគឺ៖ 
១- ពិនិត្យ និងអនុម័ត​របាយការណ៍សកម្មភាព​ការងារ និងរបាយការណ៍​ហិរញ្ញវត្ថុ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២- បោះឆ្នោតជ្រើសរើស​ គណៈកម្មាធិការសាខាអាណត្តិទី៥ 
៣- ប្រកាសសេចក្ដីសម្រេច​តែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា

ក្នុងឱកាសនោះ សន្និបាតសាខា​ បានបោះឆ្នោតជ្រើសរើស​សមាសភាពគណៈកម្មាធិការ​សាខា អាណត្តិទី៥ ដែលមានសមាសភាព ១៥រូប។ យោងកំណត់ហេតុ​កិច្ចប្រជុំលើកទី១នៃ​គណៈកម្មាធិការសាខា អាណត្តិទី៥ សម្រេចឯកភាពគ្នា​ជាឯកឆន្ទ ជ្រើសរើស ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ជាប្រធាន ឯកឧត្តម ងី សែត ឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរេត អនុប្រធាន លោក កងប៊ន ​អនុប្រធានប្រចាំកា លោក សូស សុភក្ភ្រ័ ហេរញ្ញិក និងលោកស្រី ស៊ុត ម៉ិ ជាលេខាធិការ​គណៈកម្មាធិការសាខា។

នាឱកាសនោះឯកឧត្តម បណ្ឌិត ​ប៊ុតគឹមស៊ាន បានធ្វើការប្តេជ្ញា​ចិត្តយ៉ាងមុតមាំគឺ 
- កាន់ខ្ជាប់នូវគោលការណ៍​គ្រឹះទាំង៧ នៃចលនាអន្តរជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម មាន៖ -ភាពមនុស្សធម៌ -ភាពមិនលំអៀង -អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត -ឯកភាព និងសកលភាព។
~ យកចិត្តទុកដាក់​ប្រតិបត្តិតាមគោលការណ៍​ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញ​ភារកិច្ចមនុស្សធម៌បានជោគជ័យ។
~ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការ​សាខា និងទទួលយកការប្រឹក្សា​ជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ​ដោយស្មារតីទទួលខុសត្រូវខ្ពស់។
- ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខា​ឱ្យអនុវត្តបានល្អនូវភារកិច្ច​ ស្របតាមយុទ្ធសាស្រ្ត​កាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ ​និងតម្លៃមនុស្សធម៌របស់ចលនា -អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុងការកៀរគរ​រកមូលនិធិពីសប្បុរសជន​ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការ​មនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់​ណែនាំអនុសាខា ឱ្យបំពេញភារកិច្ច​មនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤នៃយុទ្ធសាស្រ្ត​កាកបាទក្រហមកម្ពុជា។ 
~ យកចិត្តទុកដាក់បន្តការងារ​ពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហម​កម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
- យកចិត្តទុកដាក់ពង្រីក ​និងពង្រឹងសកម្មភាពយុវជន​កាកបាទក្រហមកម្ពុជា ​នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម។