អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យ នៅ សង្កាត់ស្ទឹងមានជ័យទី២


សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៨​ ខែ មីនា​ ឆ្នាំ​ ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយក​អំណោយមនុស្សធម៌​ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ​ដោយសារអគ្គីភ័យចំនួន៥០គ្រួសារ ​កាលពីវេលា​ម៉ោង៣:០០រសៀល​ ថ្ងៃទី ១៧​ ខែ មីនា​ ឆ្នាំ ២០១៩ ស្ថិតនៅក្រុម៩ ភូមិព្រែកទាល់១​ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

មានប្រសាសន៍​នាខណៈនោះ ឯកឧត្តម ឃួង​ ស្រេង​ បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅ​មានជីវិតរស់នៅ គឺបងប្អូន​អាចប្រកបរបររកទទួលទាន ​ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ​ព្រមទាំងសូម​អំពាវនាវក្រើនរំលឹកដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់សូម​ប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។ ជាមួយគ្នានោះ​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានគូសបញ្ជាក់ថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុក​ដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខ​ប្រជាពលរដ្ឋជាទូទៅ ជា​ពិសេសជនរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​អ្វីឡើយ ពោល “កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ៕

អំណោយមនុស្សធម៌​ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រេីប្រាស់ចំនួន១៣មុខ និងថវិកាចំនួន៥មុឺនរៀល ៕