អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធី​បិទ ស​ន្និ​បាត​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​លើក​ទី​ ​៣


បន្ទាប់​ពី​ដំណើរ​ការ​អស់​រ​យៈ​ពេល​ ​១ ព្រឹក​រួច​មក​ ​នៅ​វេលា​ម៉ោង​ ​១៥ :៣០ នាទី​រសៀល​ ​ថ្ងៃ​ទី​ ​  ខែ​សីហា​ ​ឆ្នាំ​២០១៤ អង្គ​ស​ន្និ​បាត​យុ​វ​ជន​ ​លើក​ទី​ ​៣ បាន​ដំណើរ​ការ​ពិធី​បិទ​ក្រោម​ ​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​

ក្នុង​ពិធី​បិទ​ស​ន្និ​បាត​យុ​វ​ជន​ ​លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ធ្វើ​របាយ​ការណ៍​បូក​សរុប​អំពី​ដំណើរ​ការ​ ​និង​លទ្ធ​ផល​នៃ​អង្គ​ស​ន្និ​បាត​ ​ដោយ​បាន​វាយ​តម្លៃ​ខ្ពស់​ ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ចូល​រួម​ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​ក្នុង​ការ​ពិភាក្សា​ ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​យ៉ាង​ផុស​ផុ​ល​ពី​សំណាក់​សមាជិក​-សមាជិកា​នៃ​អង្គ​ស​ន្និ​បាត​ទាំងមូល​ ​ដែល​បាន​ធ្វើ​ឲ្យ​អង្គ​ស​ន្និ​បាត​ប្រព្រឹត្ដ​ទៅ​ដោយ​ជោគជ័យ​ ​និង​ទទួល​បាន​លទ្ធ​ផល​ផ្លែ​ផ្កា​គួរ​ជា​ទី​មោ​ទ​នៈ​។​

អង្គ​ស​ន្និ​បាត​ ​បាន​តាម​ដាន​ស្ដាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ ​ឯក​ឧត្ដម​ ​ពិត​ ​ចំណាន​ ​តំណាង​យុ​វ​ជន​ដែល​នឹង​ឲ្យ​ចូល​ជា​ស្វ័យប្រវត្តិ​ក្នុង​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​ ​អាណត្តិ​ទី​ ​៦ ដោយ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​ ​នូវ​សមត្ថ​ភាព​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ ​ការ​ជាក់​ស្ដែង​ ​នៅ​ក្នុង​សហ​គម​ន៍​ ​និង​ដើម្បី​ឈាន​ដល់​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​នៅ​ថ្នាក់​សាខា​ ​តាម​រ​យៈ​ការ​អនុ​វត្ត​ទិស​ដៅ​វិ​ម​ជ្ឈ​ការ​ ​និង​វិ​សហ​ម​ជ្ឈ​ការ​ ​ហើយ​ជាង​នេះ​ទៀត​ពង្រឹង​ ​និង​ពង្រីក​ឆ​ន្ទៈ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​ផ្ដើម​ចេញ​ពី​យុ​វ​ជន​មាន​បេះ​ដូង​មនុស្ស​ធម៌​ ​ទៅ​ជា​យុ​វ​ជន​ដែល​មាន​សីល​ធម៌​ ​និង​វិ​ន័យ​ ​ប្រកបដោយ​ចំណេះ​ដឹង​ ​និង​ជំនាញ​ ​ក្នុង​ការ​ចូល​រួម​ក​សាង​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​ទឹក​ដី​កម្ពុ​ជា​ឲ្យ​សម្បូរ​ណ៍​រុង​រឿ​ង​។​

ក្នុង​ពិធី​បិទ​អង្គ​ស​ន្និ​បាត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ថ្លែង​សុន្ទរ​កថា​ប្រកបដោយ​អត្ថ​ន័យ​ ​និង​ខ្លឹម​សារ​យ៉ាង​ជ្រាល​ជ្រៅ​ ​ដោយ​នៅ​ក្នុង​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផល​ដែល​អង្គ​ស​ន្និ​បាត​យុ​វ​ជន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​លើក​ទី​ ​៣ ទទួល​បាន​ក្នុង​រ​យៈ​ពេល​ពេញ​ ​១ថ្ងៃ​ ​មក​នេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាម​រ​យៈ​តំណាង​ប្រតិភូ​អញ្ជើញ​មក​ពី​ ​សាខា​ទាំង​ ​២៥ រាជ​ធានី​-ខេត្ត​ ​បាន​ផ្ញើ​ជូន​នូវ​អំណរ​គុណ​ ​និង​ការ​កោត​សរសើរ​ដ៏​ស្មោះ​ចំពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ ​និង​ការ​ស្ម័គ្រ​ចិត្ត​របស់​ក្មួ​យៗ​យុ​វ​ជន​ ​ដែល​បាន​ចែក​រំលែក​ពេល​វេលា​មាន​តម្លៃ​របស់​ខ្លួន​ ​មក​ចូល​រួម​ជា​គុណ​ប្រយោជន៍​ដល់​ការ​ជួយ​ស​ង្គ្រោះ​ជន​ងាយ​រង​គ្រោះ​នៅ​តាម​សាលា​រៀន​ ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ ​និង​តាម​សហ​គម​ន៍​ ​ដែល​ធ្វើ​ឲ្យ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​កម្លាំង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​កាន់តែ​ទទួល​បាន​នូវ​ការ​ស្រឡាញ់​ ​និង​ការ​គាំ​ទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ណែនាំ​ដល់​គ្រប់​សាខា​ទាំង​ ​២៥ រាជ​ធានី​ខេត្ត​ ​បន្ត​យក​ចិត្ត​ទុកដាក់​ក្នុង​ការងារ​អភិវឌ្ឍ​ន៍​យុ​វ​ជន​ជា​បន្ត​បន្ទាប់​ ​ដើម្បី​រួម​ចំណែក​ពង្រឹង​សមត្ថ​ភាព​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​បំពេញ​សកម្មភាព​មនុស្ស​ធម៌​របស់​ខ្លួ​ន​។