អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

បើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមនៅខេត្តសៀមរាប


សាខាកក្រកខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម​កម្ពុជាខេត្តស្វាយរៀង បាន​ បើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន​ស្តីពីប្រវត្តិចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់ទីប្រឹក្សា និងយុវជន​កាកបាទក្រហមកម្ពុជា និងយុវជន​កាកបាទក្រហមកម្ពុជាទើប​ជ្រើសរើសថ្មីប្រចាំ​វិទ្យាល័យស្វាយរៀង សរុបចំនួន ៤០នាក់ ស្ត្រី ១៣ នាក់ ហើយ​នៅថ្ងៃបន្ទាប់សាខា នឹងបណ្តុះបណ្តាល​ដល់ទីប្រឹក្សា និងយុវជន​មកពីវិទ្យាល័យ ហ៊ុនសែន ចេក ចំនួន ២៧ នាក់ ។

 

ពិធីនេះបានការអញ្ជើញ​ចូលរួមពីលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងមានការអញ្ជើញ​ចូលរួមពីលោក ពិន ដារ៉ា អនុប្រធាន​មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយកសាខា លោកនាយកវិទ្យាល័យ​ស្វាយរៀង ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជន​កាកបាទក្រហមកម្ពុជា សរុបចំនួន ៥០ នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសាខា ។


ក្នុងគោលបំណង ​ដើម្បីពង្រឹងនិងពង្រីក​សមត្ថភាពដល់​អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា បានយល់ដឹងពីប្រវត្តិ​ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម​ និងវិជ្ជាសង្គ្រោះបឋម និងធ្វើការផ្សព្វផ្សាយបន្ត​ទៅដល់សាលារៀន មិត្តភ័ក្រ និងសហគមន៍​ដែលខ្លួនរស់នៅ ៕
ក្នុងពិធីបើកវគ្គ​បណ្ដុះបណ្ដាលនេះ លោកជំទាវ ពៅ សុភាព បានពាំនាំនូវ​ការផ្ដាំផ្ញើការ​សួរសុខទុក្ខដោយក្ដីស្រឡាញ់ និងនឹករលឹក​បំផុតពីសំណាក់ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា ជាពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា សូមមាន​សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ​កម្លាំងមាំមួន ដើម្បីបំពេញ​សកម្មភាពការងារ​មនុស្សធម៌ និងការងារសង្គមបន្ដទៀត។ ជាមួយគ្នានេះដែរ លោកជំទាវ បានថ្លែងនូវការ​កោតសរសើរចំពោះទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា​ទាំងអស់ ដែលតែងតែង​យកចិត្តទុកដាក់ពង្រឹង និងពង្រីក​សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដូចភ្លៀង​រលឹមចាប់តាំងពីមុនមក រហូតមក​ដល់បច្ចុប្បន្ននេះ។

ក្នុងនោះដែរ លោកជំទាវសំណូមពរ​ឲ្យអ្នកចូលរួមទាំងអស់ ខិតខំយកចិត្តទុកដាក់ ក្រេបជញ្ជក់​ចំណេះដឹងពីគ្រូបង្ហាត់ឲ្យបានល្អ ដើម្បីចូលរួមក្នុង​សកម្មភាពមនុស្សធម៌​ឲ្យកាន់តែល្អបន្ថែមទៀត ហើយត្រូវ​យកចំណេះដឹងទាំងអស់នេះ​ទៅផ្សព្វផ្សាយបន្ត ដល់មិត្តភ័ក្រ​នៅសាលា និងនៅសហគមន៍​ដែលខ្លួនរស់នៅ ត្រូវគោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយ ពីល្បែងពាលា​អាវាសែ និងគ្រឿញៀន ដែលបង្ករគ្រោះថ្នាក់​ធ្ងន់ធ្ងរដល់យុវជន និងសង្គមជាតិ បន្តរក្សាបាននូវ​ស្ថេរភាព នៃកិច្ចអភិវឌ្ឈន៍​បរិស្ថាន សន្តិភាព និងបន្តពង្រីកកម្លាំងយុវជន ឲ្យ ស្ថិតនៅ​ជាកម្លាំងស្នូល​សម្រាប់ការងារ ជួយសង្គ្រោះ​នានា រួមចំណែក​ដល់ការលើក​កម្ពស់វឌ្ឍនភាព និងសេចក្តីថ្លៃ​ ថ្នូរ របស់មនុស្សជាតិ ។