អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នៅឃុំជ្រៃធំ ស្រុករមាសហែក


សាខាកក្រកខេត្តស្វាយរៀង៖បន្ទាប់ពីទទួលបាន​ព័ត៌មានពីអនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុករមាសហែក ស្តីពីករណីប្រជាពលរដ្ឋ​រងគ្រោះដោយសារខ្យល់កន្ត្រាក់ ​នៅថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ​បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា នាំយកអំណោយមនុស្សធម៌របស់​សាខាទៅសួរសុខទុក្ខ និងផ្តល់អំណោយ​ជូនដល់គ្រួសាររងគ្រោះ​ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩ បណ្តាលឲ្យខូចខាត​ផ្ទះប្រម៉ាណ ៧០% នៅភូមិស្រះ ១ ខ្នង និងនៅភូមិរំដេង ២ ខ្នង សរុប ៣ ខ្នង​ ក្នុងឃុំជ្រៃធំ ស្រុករមាសហែក ។ 


ឆ្លើយតបទៅនឹងស្ថានភា​ពនេះលោក សរ វណ្ណា នាយកសាខា​ បាននាំមកនូវបណ្តាំផ្ញើ ​សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការសាខា ដោយក្តីនឹករលឹក​ និងបានសំដែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះ ដោយបានខិតខំ​ប្រកបរបររកស៊ីចិញ្ចឹម​ជីវិតមានជីវភាព នឹងផ្ទះសំបែងរស់នៅសំរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ​បណ្តាលឲ្យខ្យល់កន្ត្រាក់​បំផ្លាញខូចខាត បែកបាត់ផ្ទះសំបែងគួរឲ្យសោកស្តាយ ដែលនេះជា​បាតុភូតធម្មជាតិដែលយើង​នឹកស្មានមិនដល់ ។ លោកនាយកសាខាក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ​ត្រូវថែរក្សាសុខភាព មានអនាម័យល្អ​ក្នុងការរស់នៅ ដាំដើមឈើជុំវិញផ្ទះដើម្បីការពារនៅពេលមានខ្យល់​បក់បោកខ្លាំង បិទទូរទស្សន៍​ ទូរស័ព្ទ ពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ ជាពិសេសត្រូវណែនាំកូនចៅឲ្យគោរព​ច្បាប់ចរាចរណ៍ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើក​ស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតអំណោយដែលបានផ្តល់ជូននាពេលនេះគឺបានជួយសម្រាល​ការលំបាកមួយគ្រាតែប៉ុណ្ណោះ ។

អំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះទាំង ៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់ (មុង ភួយ ក្រម៉ា សារុង ) ឆ្នាំងបាយ សម្ល ២ ថវិកា ២០០,០០០ រៀល ។