អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់អ្នកស័្មគ្រចិត្តខេត្តព្រះសីហនុ


សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ​ចន្ទ ៦កើត ខែផល្គុន ​សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹង​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ​បានរៀបចំ​ពិធីបើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ស្តីពីប្រវត្តិ​ចលនាកាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​និងវិជ្ជា​សង្គ្រោះបឋម ដល់អ្នកស័្មគ្រ​ចិត្តក្រុងព្រះសីហនុ ចំនួន ២៥នាក់ និងយុវជន​កាកបាទក្រហមកម្ពុជា​ទើបជ្រើសរើស​ថ្មីប្រចាំវិទ្យាល័យ​ក្រុងព្រះសីហនុ ចំនួន ២៥នាក់ មានរយៈពេល​ ២ថ្ងៃ គិតចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ ក្រោមវត្តមាន​ឯកឧត្តម លូ គឹមឈន់ ប្រធានគណៈកម្មាធិការ​សាខា និងមានការ​អញ្ជើញចូលរួមពី ​សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា អនុសាខា ​ទីប្រឹក្សាយុវជន​ និងយុវជនកាកបាទក្រហម​កម្ពុជា សរុបចំនួន ៥០នាក់ (ស្រី ១០នាក់) ដែលប្រព្រឹត្ត​ទៅនៅវិទ្យាល័យ​ក្រុងព្រះសីហនុ ។​ក្នុងឱកាស​បើកវគ្គបណ្ដុះបណ្ដាល​នេះ ឯកឧត្តម​ប្រធាន បានពាំនាំ​នូវការផ្ដាំផ្ញើការ​សួរសុខទុក្ខ​ដោយក្ដីស្រឡាញ់ និងនឹករលឹក​បំផុតពីសំណាក់ ​ឯកឧត្តមប្រធាន​កិត្តិយសសាខា ជាពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា សូមមានសុខភាព​ល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំង​ពលំមាំមួន សម្រាប់បំពេញ​សកម្មភាពការងារ​មនុស្សធម៌ និងការងា​រសង្គមបន្ដទៀត។

 

ជាមួយគ្នានេះដែរ ​ឯកឧត្តម បានថ្លែង​នូវការកោតសរសើរ​ចំពោះអ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជាទាំងអស់ ដែលតែងតែ​យកចិត្តទុកដាក់​ពង្រឹង និងពង្រីកសកម្មភាពមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ដូចភ្លៀងរលឹម​ចាប់តាំងពីមុនមក រហូតមក​ដល់បច្ចុប្បន្ននេះ។ ក្នុងនោះដែរ ឯកឧត្តម​ សុំឲ្យអ្នកចូលរួម​ទាំងអស់ ខិតខំយកចិត្ត​ទុកដាក់ ក្រេបជញ្ជក់​ចំណេះដឹងពីគ្រូបង្ហាត់​ឲ្យបានល្អ ដើម្បីចូលរួម​ក្នុងសកម្មភាព​មនុស្សធម៌​ឲ្យកាន់តែល្អបន្ថែមទៀត។

 

វគ្គបណ្តុះបណ្តាលនេះ​មានគោលបំណង ដើម្បីពង្រឹង​និងពង្រីកសមត្ថភាព​ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកបាកបាទក្រហម​កម្ពុជា បានយល់ដឹង​ពីប្រវត្តិចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ​និងវិជ្ជាសង្គ្រោះបឋម និងធ្វើការផ្សព្វផ្សាយ​បន្តទៅដល់​សាលារៀន មិត្តភក្តិ និង​សហគមន៍រៀងៗខ្លួនផងដែរ៕