អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ប្រារព្ធ​ពិធី​បុណ្យ​ ​ចម្រើន​ព្រះ​ជន្មវស្សា​ ស​ម្តេ​ច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្តិយស​


កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​១៨ ខែ​ ​មិ​ថុ​នា​ ​ឆ្នាំ​ ​២០១៤ នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ ​ព្រះ​ជន្មវស្សា​ ​ស​ម្តេ​ច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្តិយស​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ក្រោម​ការ​ដឹកនាំ​ពី​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​។​

នៅ​ក្នុង​កិច្ច​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ ​ព្រះ​ជន្មវស្សា​នោះ​ដែរ​ ​គឺ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ព្រះ​សង្ឃ​ ​ចំនួន​ ​៧៩ អង្គ​ ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​មន្ត្រី​ ​បុគ្គលិក​ ​និង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ផង​ដែ​រ​។​ ​គោល​បំណង​នៃ​ពិធី​នេះ​គឺ​ ​ដើម្បី​ជា​កិច្ច​សង​គុណ​ ​ចំពោះ​ការ​ចូល​រួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌ ​ដែល​ជា​ព្រះ​រាជ​វិ​រ​គំរូ​ពី​សំណាក់​ ​ព្រះប្រធាន​កិត្តិយស​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ជា​ពិសេស​ ​ដើម្បី​ធ្វើ​ការ​បួង​​សួង​ដល់​វត្ថុ​ស័ក្តិ​សិ​ទ្ធ​ក្នុង​លោក​ ​មាន​ទេវ​តា​ឆ្នាំ​ថ្មី​ ​ទេវ​តា​ថែ​រក្សា​ព្រះ​មហា​ស្វេ​ត្រ​ឆ័​ត្រ​ ​ព្រះ​បារមី​នៃ​ ​អតីត​ព្រះ​មហា​ក្សត្រ​ ​ព្រះ​មហា​ក្ស​ត្រី​យា​នី​ខ្មែរ​ ​គ្រប់​ព្រះ​អង្គ​ ​សូម​ប្រោស​ព្រះ​រាជ​ប្រទាន​ ​ប្រោះព្រំ​នូវ​ទឹក​អម្រឹត​ ​ប្រសិទ្ធ​ពរ​ជ័យ​ ​សិរី​សួ​ស្តី​ ថ្វាយ​ ​ស​ម្តេ​ច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ជា​ទី​គោរព​ស​ក្កា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​សូម​ព្រះ​អង្គ​មាន​ព្រះ​រាជ​សុខ​ភាព​ល្អ​ ​ប​រិ​បូ​ណ៍​ ​ព្រះ​ជន្មា​យុ​ជាង​រយ​ព្រះ​វស្សា​ ​ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ ​ប្រជា​រាស្ត្រ​គ្រ​ប់ៗ​រូប​ ​ដែល​ជា​កូន​ចៅ​ ​ចៅ​ទូត​ ​របស់​ព្រះ​អង្គ​អោ​យ​បាន​រស់​នៅ​ក្នុង​សុខ​សន្តិ​ភាព​ ​និង​ភាព​សម្បូណ៌​សប្បាយ​ ​ជា​រៀង​រ​ហូ​ត​។​

ពិធី​ត្រូវ​បាន​បញ្ចប់​ដោយ​មាន​ការ​រាប់​បាត​ជូន​ព្រះ​សង្ឃ​ចំនួន​ ​៧៦ អង្គ​ ​និង​សាមគ្គី​ភាព​គ្នា​យ៉ាង​ជិត​ស្និ​ត​។

អត្ថ​បទ​ដោយ​ ​ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន