អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

គ្រួសារក្រីក្រ ចាស់ជរានៅឃុំអូរដំបង១ស្រុកសង្កែទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង


សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៤ កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារ​សាខាកាកបាទក្រហម​កម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី ស៊ុត​ម៉ិ ហេរញ្ញឹក​គណៈកម្មាធិការសាខា​ សហការី បានចុះសាក​សួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចែកជូនដល់គ្រួសារ​ក្រីក្រ ចាស់ជរា ចំនួន៣គ្រួសារ៖រស់នៅក្នុងភូមិអូរស្រឡៅ ឃុំអូរដំបង១​ស្រុកសង្កែ ខេត្តបាត់ដំបង​ ។

 

ក្នុងឱកាសនោះដែរជំនួសមុខ​អោយ ឯកឧត្តមបណ្ឌិត​ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ​សាខា​លោកស្រី​ហេរញ្ញិគណៈកម្មាធិការ​សាខា បានពាំនាំមក​នូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋ ដែលជួបការ​លំបាក ទីទ័លក្រ ចាស់ជរាជន​ពិកា មានជំងឺ ជនងាយរងគ្រោះ​ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូន​ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថាន​ជុំវិញផ្ទះ មានអនាម័យ​ក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំ​ដើម្បីទ្រទ្រង់ជីវភាព​គ្រួសារឲ្យបានប្រសើរឡើង។

អំណោយចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ក២៥គ.ក​,មី១កេស,​ទឹកបរិសុទ្ធវីឃែរ១កេស ,សារុង១ ក្រមា១មុង១​ភួយ១​ត្រីខ​១០កំប៉ុង​ខោ​អាវ១កំផ្លេរនិងថវិការមួយចំនួនផងដែរ។