អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះដោយ អគ្គីភ័យ


សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃអាទិត្យ ១៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ នឹងថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៣:០០ នាទី រសៀល មានអគ្គីភ័យ​មួយបានកើតឡើង ដែលបង្ករដោយសារ​ឆេះភ្លើងចំបើងក្រោមផ្ទះ​បណ្តាលឲ្យឆេះផ្ទះទំហំ ៦X៧ ម សង់ពីឈើជញ្ជាំងសង្កសី ដំបូលប្រក់ស៊ីប្រូសីម៉ង់ត៍​ខូចខាតទាំងស្រុងរួម​នឹងសម្ភារប្រើប្រាស់​ របស់ឈ្មោះ សុន ម៉ៅ អាយុ ៣៣ ឆ្នាំនៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។ នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយ​លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយក​អំណោយមនុស្សធម៌​របស់សាខា ទៅសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះ ។ 


ក្នុងឱកាសនោះ លោកជំទាវ ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាង​ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើសួរ​សុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ​ចំពោះឧបទ្ទវហេតុដែលបាន​បំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ​របស់គ្រួសាររងគ្រោះ។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្ត​សូមកុំអស់សង្ឃឹម ហើយប្រឹងប្រែង​បំពេញការងារ និងប្រកបរបរ​ចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ​ឡើងវិញ ។ ទន្ទឹមនេះ សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមានការ​ប្រុងប្រយ័ត្នចំពោះការ​ប្រើប្រាស់ភ្លើង ចរន្តអគ្គិសនី ការអុជធូប ទៀន ដែលអាច​បង្កគ្រោះថ្នាក់ជាយថា​ហេតុ ត្រូវថែរក្សាទឹកទុក​ក្នុងពាងឬអាងឲ្យពេញ និង​ប្រើប្រាស់សន្សំសំចៃ ។


អំណោយដែល​បានផ្តល់ជូនដល់​គ្រួសាររងគ្រោះមាន អង្ករ ៥០ គ.ក្រ ក្រណាត់​កៅស៊ូតង់ ១ កន្ទេលបត់ ១ ឆ្នាំងបាយ សម្ល ២ ធុងទឹកជ័រ ១ មុង ១ ក្រម៉ា ១ សារុង ១ ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង មី ១ កេស និងថវិកា ៤០០,០០០ រៀល និងថវិការរបស់​ក្រុមការងារចុះជួយឃុំ ២០០,០០០ រៀល ។