អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ


សាខាកក្រក​ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម យន្ត មីន ប្រធាន​កិត្តិយសសាខា រួមជាមួយនឹង​ លោក លោកស្រី ជាសមាជិក ​សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ​អនុសាខា បានអញ្ជើញ​ជួបសំណេះសំណាល​សាកសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៥៨គ្រួសារ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំ​ប្រសាសន៍ផ្ដាំផ្ញើ​សួរសុក្ខទុក្ខ​និងក្តីនឹករលឹក ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរ​សុខទុក្ខបងប្អូន​ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក​ ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។ លើសពីនេះ ឯកឧត្តម ក៏បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យយកចិត្តទុកដាក់​ការថែទាំសុខភាពដោយបរិភោគទឹកស្អាត គេងក្នុង​មុងជានិច្ច និងសម្អាត​បរិស្ថាន បំបាត់ទឹកដក់​សំរាមស្អុយរលួយ បំបាត់ជម្រកសត្វមូស ជៀសវាង​ការកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ចំពោះស្រ្តីមាន​ផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន​ទៀងទាត់ អនុវត្ត​ការណែនាំរបស់​គ្រូពេទ្យដើម្បីជៀសវាង​ជំងឺឆ្លងផ្សេងៗ។ សូមគិតគូរពីសុវត្ថិភាព​ចរាចរណ៍ ដោយគោរព​ច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្ន​ជានិច្ចរាល់ពេលធ្វើដំណើរ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ី​សងគ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម។ល។

 

អំណោយដែល​បានផ្ដល់ជូនក្នុង​មួយគ្រួសារៗទទួលផលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករដំណើប កន្លះគីឡូ សណ្តេកខៀវ កន្លះគីឡូ ស្កសរ កន្លះគីឡូ និងថវិកាមួយចំនួនផងដែរ៕