អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធីបំពាក់ឯកសណ្ឋានជូនដល់ យុវជនកាកបាទក្រហមកម្ពុជា នៅខេត្តកំពត


សាខាកក្រកខេត្តកំពត ៖ កាលពី​រសៀលថ្ងៃសុក្រ ១២ ​ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តកំពត បានរៀបចំពិធីបំពាក់​ឯកសណ្ឋាន​ជូនដល់ យុវជនកាកបាទក្រហមកម្ពុជា​ ទើបជ្រើសថ្មី និងទួលបាន​ការបណ្តុះបណ្តាល​យល់ដឹងជាមូលដ្ឋាន​ស្តីពីប្រវត្តិ​ចលនាកាកបាទក្រហម​ អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះ​បឋម ចំនួន ៥៤៤នាក់ មកពីវិទ្យាល័យ​ចំនួន៥ និងអនុវិទ្យាល័យ នៅក្នុង​ខេត្តកំពត ក្រោមអធិបតីភាព​ឯកឧត្តម ជាវ តាយ​ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត។

 

មានប្រសាសន៍​នាឱកាសនោះ ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយស​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពត បានលើកឡើងថា៖​ ដើម្បីបំពេញបន្ថែម​សមាជិកយុវជនដែលបាន​ប្រលងចេញ ឬត្រូវបន្ត​ការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីក​សមាជិក​យុវជនថ្មី សម្រាប់បំពេញ​សកម្មភាពមនុស្សធម៌ ​និងបានចាត់ទុក​យុវជនជាធនធានគន្លឹះ ដែល​មានតម្លៃខ្ពស់​បំផុតសម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅ​គ្រប់សម័យកាល គ្រប់សង្គម ​យុវជនជាកម្លាំង​ស្រួចដែលមាន​កម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង​ មានទឹកចិត្ត​ក្លាហាន ពុះពារមិន​រារែកគ្រប់ឧបសគ្គនានា ពិសេស​យុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិ​ទាំងនៅពេលបច្ចុប្បន្ន ​និងទៅអនាគត។

 

ជាមួយគ្នានេះ កាកបាទក្រហម​កម្ពុជា បានទទួលស្គាល់ថា​ យុវជនកាកបាទក្រហម​កម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មាន​សារៈសំខាន់ និងសកម្ម​បំផុត ក្នុងការផ្ដល់​នូវសេវាកម្ម​មនុស្សធម៌ ប្រកបដោយ​ការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់​ឥតងាករេ ស្របតាម​ប្រធានបទ "យុវជនកំពុងនាំគ្នាធ្វើសកម្មភាពយុវជន ជាភ្នាក់ងារ​នៃការផ្លាស់ប្តូរឥរិយាបថ​ក្នុងសង្គម"។

 

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានបំពាក់កន្សែងជូន​ដល់យុវជន និងបានឧបត្ថម្ភថវិកាដល់យុវជនកាកបាទក្រហម​កម្ពុជា ចំនួន៥៤៤នាក់ ក្នុងម្នាក់ៗ ១០០០០រៀល ទីប្រឹក្សាយុវ​ជនកាកបាទក្រហមកម្ពុជា ចំនួន១២នាក់ ក្នុងម្នាក់ៗ ៤០០០០រៀលផងដែរ៕