អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ប្រគេនថ្វាយព្រះសព្ទសាធុការពរជ័យ ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស


កក្រក​​ ៖​ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសេីរថ្លៃថ្លា​ នៃព្រះរាជ​ពិធី​ចម្រើនអាយុវឌ្ឍនមង្គល​ និងស្រង់​ព្រះសុគន្ធវារី​ ថ្វាយ សម្តេចព្រះ​អគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ ទេព​ វង្ស​ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជា​ណាចក្រកម្ពុជា​ ក្នុងព្រះជន្មាយុ​ ៨៧​ យាងចូល​ ៨៨ព្រះវស្សា​​ នៅព្រឹកថ្ងៃសុក្រ​ ១២រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ១ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ និងសហការី​ ចូលក្រាបបង្គំគាល់​ ដើម្បីប្រគេនថ្វាយព្រះសព្ទសាធុការពរ​ជ័យ​ បវរសួស្តី​ សិរីវឌ្ឍនា​ វិបុលសុខមហាប្រសេីរ​ គ្រប់ប្រការ​ ប្រកបដោយកត្តញូកតវេទិតាធម៌​ ថ្វាយ​ សម្តេចព្រះ​អគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

 

ក្នុងសារលិខិតថ្វាយព្រះពរ​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានលេីកឡេីងថា​ «ព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គតែងតែបានបរិច្ចាគថវិកា និងដឹកនាំយ៉ាងសកម្មក្នុងការអប់រំព្រះធម៌ ផ្សព្វផ្សាយព្រះធម៌ ដល់ព្រះសង្ឃ និងពុទ្ធសាសនិកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យមានធម៌ខន្ដី រួបរួមសាមគ្គីគ្នាជាធ្លុងមួយ លើកស្ទួយតម្លៃព្រះពុទ្ធសាសនា ដើម្បីសុខ​សន្តិភាព ស្ថិរភាពរឹងមាំ ក្រោមអគ្គមគ្គុទេ្ទសក៍ដ៏ឧត្ដុង្គឧត្ដម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់ នៃ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»។

 

ក្នុងឱកាសនោះ​ដែរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានប្រគេនថ្វាយ​ សម្តេចព្រះ​អគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ នូវ​ផ្លែឈេីមួយកន្ត្រក​ បាច់ផ្កាមួយកន្ត្រក និងបច្ច័យចំនួន​ ១០លានរៀល​ តាមរយៈ​ លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ និងសហការី។

 

ជាមួយគ្នានេះ​ គណៈប្រតិភូ​ បានរាប់បាត្រប្រគេនព្រះសង្ឃ ១០៨អង្គ​ ក្នុង​ ១អង្គៗ​ បច្ច័យចំនួន​ ៥០,០០០រៀល។ ជូនយាយជីតាជី​ ចំនួន​ ៥០នាក់​ ក្នុងម្នាក់ៗ​ ក្រណាត់ស​ ១ដុំ​ ថវិកា​ ១០,០០០រៀល។ ជូនចាស់ជរាគ្មានទីពឹង​​មកពីស្រុកកណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ ចំនួន​ ៥០នាក់​ ក្នុងម្នាក់ៗ​ ក្រណាត់ស​ ១ដុំ​ ថវិកា​ ១០,០០០រៀល។ ជូនលោកគ្រូអ្នកគ្រូ​នៃសាលាបឋមសិក្សានរោត្តម​ និងសាលាបឋមសិក្សាចតុមុខ​ ចំនួន ៥០នាក់​ ក្នុងម្នាក់ៗ​ ថវិកា​ ២០,០០០រៀល​ ​ និងជូនសិស្សានុសិស្ស​​នៃសាលា​បឋមសិក្សានរោត្តម​ និងសាលាបឋមសិក្សាចតុមុខ​ ចំនួន​ ១៥០នាក់​ ក្នុងម្នាក់ៗ​ ថវិកា​ ៥,០០០រៀល។