អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

វគ្គ ជាមូលដ្ឋានសម្រាប់យុវជនកាក បាទក្រហមកម្ពុជា វិទ្យាល័យជាំក្សាន្តខេត្តព្រះវិហារ


សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៩ នេះសាខា​កាកបាទក្រហមកម្ពុជា ​ខេត្តព្រះវិហារ បានបើកវគ្គ ជាមូលដ្ឋាន​យុវជនកាកបាទក្រហម​កម្ពុជា សម្រាប់​វិទ្យាល័យជាំក្សាន្ត ចំនួន ១២០ នាក់ និង​ធ្វើពិធី​បំពាក់ កន្សែងជូន​យុវជនទើបរើសថ្មីចំនួន ៦៨ នាក់ ស្រី ៣៧ នាក់ ក្រោមវត្ត ​មាន ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះឯកឧត្តម​នាយកសាខា​បានលើកឡើងថា ​ដើម្បីបន្ថែម​សមាជិកយុវជន​ដែលបានប្រឡង ជាប់ហើយទៅ​បន្តការសិក្សា​ សាលាបានរើស​យុវជនបំពេញ និង​បើកវគ្គជាមូលដ្ឋាន​យុវជនកាក បាទក្រហមកម្ពុជា ជូននាពេលនេះ គោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិ គោលការណ៍គ្រឹះ តួនាទីរបស់យុវជនកាកបាទ ក្រហម​ ពិសេសវិជ្ជាសង្គ្រោះ​បឋម ។ ជាមួយគ្នានោះ​ដែរក៏បានធ្វើការផ្តាំ​ផ្ញើដល់ប្អូនៗ​ត្រូវខិតខំ៖
-រៀនសូត្រ​អោយក្លាយ​ជាកូនល្អ សិស្សល្អ មិត្តល្អ
-ជៀសអោយឆ្ងាយពីគ្រឿង
-គោរពច្បាប់ចរាចរ​អោយជាប់ជួន
-ចូលរួមថែរក្សាអនាម័យ​និងសំអាតនៅសាលា​និងតាមកន្លែងផ្សេងៗ។
-ជួយកិច្ចការផ្ទះ បន្ទាប់​ពីការសិក្សា រៀនសូត្រ។

បន្ទាប់មកឯកឧត្តម និងក្រុមការបានចុះពិនិត្យ​អណ្តូងដែល​កាកបាទ ក្រហមកម្ពុជា បានផ្តល់​ប្រជាពលរដ្ឋក្នុងភូមិចាត់តាំង​ និងភូមិ​ទឹកក្រហម ក្នុងឃុំទឹកក្រហម​ ក្នុងឆ្នាំ២០១៧ កន្លងមកផងដែរ។