អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សួរសុខទុក្ខ និងប្រគល់អណ្ដូងទឹកស្អាត ជូនដល់ប្រជាពលរដ្ឋនៅសហគមន៍ ភូមិគោកស្នួល ស្រុកអង្គរជុំ ខេត្តសៀមរាប


សាខាកក្រក​ខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃសៅរ៍ ៦រោច​ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦២ ​ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោកជំទាវ​បណ្ឌិត គួយ ណាលីន ឃឹមប៊ុនសុ​ង អនុប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប និងសហការី ​បានអញ្ជើញ​ចុះជួបសំណេះ​សំណាលសួរសុខទុក្ខ និង​ប្រគល់អណ្ដូង​ទឹកស្អាត ចំនួន២ (អណ្ដូងស្នប់អាហ្វ្រីដេស៍) ជូនដល់ប្រជាពលរដ្ឋ​នៅសហគមន៍​ ភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

មានប្រសាសន៍​នាឱកាសនោះ លោកជំទាវ​អនុប្រធានគណៈកម្មាធិការសាខា​ បានពាំនាំ​នូវការផ្ដាំ​ផ្ញើសួរសុខទុក្ខពី​សំណាក់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក៏ដូចជាឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការ​សាខា ដែលតែងតែ​យកចិត្តទុកដាក់​គិតគូរចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយណាមួយឡើយ ដូចដែល​លើកឡើងថា “កាកបាទក្រហម​កម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា​ម្នាក់ចោល” ។ លោកជំទាវ​ក៏បានធ្វើការ​លើកទឹកចិត្ត​ដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួល​ដល់ជីវភាព និងការរស់នៅ​ប្រចាំថ្ងៃរបស់​បងប្អូន ហើយយើង​ក៏មិនចាំបាច់​បារម្មណ៍ពីការ​ខ្វះខាតទឹកសម្រាប់​ប្រើប្រាស់ដែរ ហើយត្រូវ​ពិសាទឹកស្អាត ឬទឹកដាំពុះ ។ លោកជំទាវ ក៏បានបន្តថា រដូវនេះ​ជារដូវប្រាំង សូមបងប្អូន​ទាំងអស់គ្នាត្រូវ​ចេះប្រុងប្រយ័ត្ន​ចំពោះ ភ្លើងផ្សែង និងសុខភាព ពិសេស​កូនចៅតូចៗ ​បើឃើញថាមិនស្រួលត្រូវ​ប្រញាប់បញ្ជូនទៅ​មណ្ឌលសុខភាព​ដែលនៅជិតបំផុត។ លោកជំទាវក៏​បានផ្តាំផ្ញើដល់ ដល់សហគមន៍ សមាជិកគ្រួសារ​ទាំងអស់ ត្រូវចេះសម្អាត ថែរក្សា អណ្ដូងទឹក​ស្អាតនេះ ដើម្បីបានប្រើប្រាស់​យូរអង្វែង​តរៀងទៅសម​នឹងពាក្យស្លោក “ការប្រើប្រាស់ទឹកស្អាត និងមាន​អនាម័យ នាំឱ្យគ្រួសារ​មានសុខភាពល្អ និងមានសុភមង្គល” ។

សូមបញ្ជាក់ថា៖ អណ្ដូងទឹកស្អាតនេះ​ជាអណ្ដូងទី ៣៨ និង៣៩ របស់សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប (ហើយជាអណ្ដូងទឹកស្អាតអាហ្វ្រីដេស៍ទី ១៥ និងទី១៦ ។ អណ្ដូង៣៨​ឧបត្ថម្ភដោយសប្បុរសជនឈ្មោះ LIU WEN QIN និងអណ្ដូងទី៣៩ ឧបត្ថម្ភដោយ​សប្បុរសជនឈ្មោះ YAP KIM FAH និង LEE WIE LAN (សប្បុរសជនចិន)។

ចំពោះប្រជាពលរដ្ឋដែលចូលរួមម្នាក់ៗទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀលផងដែរ៕