អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយដល់ លោកតាពិការភ្នែកទីទ័លក្រ មុខរបរឡើងត្នោត និងលោកតា លោកយាយ២នាក់ទៀត ព្រមទាំងស្ត្រីខ្វះសតិម្នាក់ ដែលរស់នៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ


កក្រក ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានចាត់​ឱ្យ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ រួមជាមួយនឹង​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ បានចុះ​សួរសុខទុក្ខ និងជួប​សំណេះសំណាល​ផ្ទាល់ ព្រមទាំងនាំយក​គ្រឿងឧបភោគ-បរិភោគ ​និងថវិកាទៅប្រគល់ ជូនលោកតា​ពិការភ្នែកទីទ័លក្រ មុខរបរ​ឡើងត្នោត និងលោកតា លោកយាយ២នាក់ទៀត ព្រមទាំងស្ត្រីខ្វះ​សតិម្នាក់ ដែលរស់នៅ​ក្នុងស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។

១៖ លោកតា សួន សូត្រ អាយុ ៦៥ឆ្នាំ ពិការភ្នែក ទីទ័លក្រ ប្រកបមុខ​របរឡើងត្នោត រស់នៅ​ក្នុងភូមិស្លែង ឃុំស្វាយអំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

២៖ លោកយាយ យង់ មាស អាយុ ៦២ឆ្នាំ ចាស់ជរាគ្មានទីពឹង រស់នៅក្នុងខ្ទមទ្រុឌទ្រោម ដែលសព្វថ្ងៃបានអ្នកជិតខាងជួយយកអាសា ។

៣៖ លោកយាយ គៀត ឡុំ អាយុ ១០៤ឆ្នាំ និងស្ត្រីខ្វះសតិម្នាក់ រស់នៅក្នុង​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសចុះ​សួរសុខទុក្ខ នាព្រឹក​ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នេះលោកស្រី​ ពុំ ចន្ទីនី បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប្រធាន ដែលផ្តាំផ្ញើ​សួរសុខទុក្ខ ​ក្ដីអាណិត​អាសូរ និង​សូមជូនពរឲ្យលោកតា លោកយាយ សូមមាន​សុខភាពល្អ ចេះថែទាំ​សុខភាព និង​ទទួលទាន ប្រកបដោយ​អនាម័យ ដើម្បីការពារ​នូវជំងឺទាំងឡាយ​មកយាយី ។

លោកតា លោកយាយ ដែលបានទទួល​អំណោយពី​កាកបាទក្រហម​កម្ពុជា មានក្តីរំភើបឥត​ឧបមារហូតដល់ស្រែក​យំហូរទឹកភ្នែក ដោយបាន កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានគិតគូរ ជួយដោះស្រាយ និងសម្រាលរាល់​ការលំបាក ផ្តល់កម្លាំងចិត្ត ក្តីសង្ឃឹម និង​ភាពកក់ក្តៅ​ដល់ពួកគាត់​ក៏ដូចប្រជាពលរដ្ឋ​ទូទៅ ដោយគ្មាន​ការរើសអើង ឬប្រកាន់​និន្នាការនយោបាយ​អ្វីឡើយ ។