អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ ប្រជាជនរងគ្រោះដោយអគ្គីភ័យឆេះ


សាខាកក្រក ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី ០៣ ​ខែមករា ​ឆ្នាំ២០១៩នេះ លោក រស់ សុខន នាយករង​សាខាកាកបាទក្រហម​កម្ពុជា ខេត្តត្បូងឃ្មុំ និងក្រុមប្រតិបត្តិ​សាខា អនុសាខា កាកបាទក្រហម​ស្រុកក្រូចឆ្មារ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌ ផ្តល់ជូន លោកយាយ នួន កេង អាយុ ៨២ ឆ្នាំ នៅភូមិបីម៉ែត្រ​ ឃុំទួលស្នួល​ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានរងគ្រោះ​ដោយអគ្គីភ័យ​ឆេះផ្ទះ១ខ្នង ទំហំ៦,៥០ម៉ែត្រ និងបណ្តោយ ៨,៥០ម៉ែត្រ កាលពីពេលថ្មីៗកន្លង​ទៅនេះ បណ្តាល​ឲ្យឆេះខូច​ទាំងស្រុង ព្រមទាំងសំភារះ​ក្នុងផ្ទះជាច្រើនផង ។

ក្នុងឱកាសនោះ លោកនាយករងសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួសុខទុក្ខពី​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសំដែងនូវ​ការសោកស្តាយ​ចំពោះឧបទ្ទវ​ហេតុហេតុ​នៃគ្រោះអគ្គីភ័យនេះផងដែរ ។

សំភារះដែលបានផ្តល់ជូនរួមមាន : អង្ករ ២៥ គក្រ ត្រីខ ១០ កំប៉ុង ទឹកត្រី ០១យួរ ទឹកស៊ីអុីវ ០១យួរ មី ០១កេស ទឹកសុទ្ធ ០២យួរ            ក្រណាត់តង់ ០១ ផ្ទាំង មុង ភួយ សារុង ក្រមារ ធុងទឹក ឆ្នាំងបាយ ឆ្នាំងសម្ល និងថវិកា ២០០,០០០រៀលផងដែរ ។