អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចូលរួមរៀបចំជាស្តង់ពិព័រណ៌ ពិធីសម្ពោធវិមានឈ្នះ ឈ្នះ


កាកបាទក្រហ​មកម្ពុជា​ ចូលរួមអបអរសាទរ​ពិធីសម្ពោធវិមានឈ្នះ​ ឈ្នះ​ និងអបអរខួបទី​២០ឆ្នាំ​ នៃការបញ្ចប់ភ្លេីង​សង្គ្រាម​នៅកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌​ កាកបាទក្រហមកម្ពុជា​ (ហៅកាត់ថា​ កក្រក) ដែលមាន​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស​ និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ សូមចូលរួមអបអរសាទរយ៉ាងក្រៃលែង​ពិធីសម្ពោធវិមានឈ្នះ​ ឈ្នះ​ និងអបអរខួបទី​២០ឆ្នាំ​ នៃការបញ្ចប់ភ្លេីង​សង្គ្រាម​នៅកម្ពុជា​ ដែលប្រារព្ធធ្វេីឡេីងនៅថ្ងៃសៅរ៍​ ៧រោច​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២៩​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​។

 

ជាមួយនឹងការអបអរសាទរ​ទិវាជាប្រវត្តិសាស្ត្រនេះ​ កាកបាទក្រហមកម្ពុជា​ ចូលរួមជាមួយគណៈកម្មការរៀបចំ​ ពិធី​ និងក្រសួង​ ស្ថាប័ន​នានា​ បានរៀបចំជាស្តង់ពិព័រណ៌​រៀងៗខ្លួន​ក្នុងរយៈពេល​ ៣ថ្ងៃ​ ចាប់ពីថ្ងៃទី​ ២៩​ ដល់​ ៣១​ ខែធ្នូ​ ឆ្នាំ២០១៨​។ សម្រាប់កាកបាទក្រហមកម្ពុជា​ មានតាំងលម្អ​រូបថត​ និង​ឯកសារ​ដែលព័ណ៌នាពី ព្រះរាជសកម្មភាព​ និងសកម្មភាពមនុស្សធម៌របស់​ថ្នាក់ដឹកនាំ​កក្រក, កម្រង​វីដេអូឯកសារ​សំខាន់ៗស្តីពីសមិទ្ធផលរយៈពេល​២០ឆ្នាំរបស់កក្រក​,​ ការធ្វេីបទបង្ហាញខ្លីស្តីពីការអប់រំសុខភាព​ វិជ្ជាសង្គ្រោះបឋម​ គ្រោះថ្នាក់ចរាចរណ៍​ ត្រៀមបង្ការគ្រោះមហន្តរាយ។ល។ ដោយឡែក​ ថ្នាក់ដឹកនាំ​ មន្ត្រី​ ចំនួន​ ៤០នាក់​ រួមជាមួយយុវជនកាកបាទក្រហមកម្ពុជា​ប្រមាណ​ ៥០០នាក់​ ក៏បានចូលរួមក្នុងអង្គមិទ្ទីងដ៏អធិកអធមនេះដែរ៕