អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០១៨


សាខាកក្រកខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ សាខាកាកបាទក្រហម​កម្ពុជា ខេត្ត​កំពង់ស្ពឺ បានប្រារព្ធ​ទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០១៨ ក្រោម​ប្រធានបទ " អ្នកស្ម័គ្រចិត្ត​ដើម្បីសហគមន៍​យើង " ដែលដឹកនាំ​ដោយ លោកវេជ្ជ. អោ វណ្ណថេន ​អនុប្រធានគណៈកម្មាធិការ​សាខា និងមានការ​អញ្ជើញចូលរួម​ពី មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និង​យុវជនកាកបាទក្រហម​កម្ពុជា សរុបចំនួន ១៦៣នាក់ ដែល​ប្រព្រឹត្តទៅនៅសាលាស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ​ លោកអនុប្រធាន​ បានពាំនាំ​នូវប្រសាសន៍​ផ្ដាំផ្ញើសាក​សួរសុខទុក្ខ​និងក្ដីនឹក​រលឹកពីសំណាក់ ឯកឧត្តម ប្រធានកិត្តិយស​សាខា ពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បានថ្លែង​អំណរគុណ និងកោតសរសើរ​យ៉ាងក្រៃលែង​ចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាកធនធាន​ ពេលវេលា កម្លាំងកាយ ចិត្ត ចូលរួម​ចំណែកជួយ​ដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅ​ក្នុងសហគមន៍។ ទិវានេះដែរ គឺជាការ​លើកកម្ពស់​នៃការចូលរួម​ដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌​របស់ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមាន​អាយុកាល ១៥៥ឆ្នាំមកហើយ។

ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត បានផ្តោត​លើគុណតម្លៃ​នៃការងារស្ម័គ្រ​ចិត្ត ដែលជាឆ្អឹងខ្នង​របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិការមនុស្សធម៌មិនអាចខ្វះបាន ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែង កាកបាទក្រហ​មកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តដែលសុទ្ធតែជា​កម្លាំងមិនអាចខ្វះបាន ក្នុងការ​ផ្តល់ក្តីសង្ឃឹម និងភាពកក់​ក្តៅដល់អ្នកងាយរងគ្រោះបំផុតបាន​ទាន់ពេលវេលា និងគ្រប់ទីកន្លែង។

ដើម្បីជាការលើកទឹកចិត្ត​ដល់អ្នកស្ម័គ្រចិត្តដែលសកម្ម កាកបាទក្រហ​មកម្ពុជា បានប្រគល់​ជូននូវប័ណ្ឌសរសើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១សន្លឹក សារុង១ និងថវិកាមួយចំនួន។
ដោយឡែកសម្រាប់យុវជនកាកបាទក្រហមកម្ពុជា ម្នាក់ៗទទួលបាន ៖ សារុង១ និងថវិកាមួយចំនួនផងដែរ៕