អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ និងរៀបចំអាហារ ជាលើកទី ៧នៅអង្គការសង្គ្រោះជនអស់សង្ឃឹម និងសមាគមជនឥតទីពឹង


កក្រក​ ៖​ ព្រឹកថ្ងៃអាទិត្យ​ ១រោច​ ខែមិគសិរ​ ឆ្នាំច​ ព.ស​.២៥៦១​ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានរៀបចំឱ្យមានពិធីជួបជុំ​ សំណេះសំណាល​ សួរសុខទុក្ខ​ និងរៀបចំអាហារ​ ជាលើកទី​ ៧​ (ឆ្នាំទី៦)​ ជូនចាស់ឥតទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ និងបុគ្គលិក នៃអង្គការសង្គ្រោះជនអស់សង្ឃឹម និងសមាគមជនឥតទីពឹង សរុបចំនួន ៧២៣នាក់ នៅក្នុងបរិវេណ អង្គការ​សង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី ១ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាអាណិត​ ស្រឡាញ់​ មេត្តា​ ករុណា​ដ៏ជ្រាលជ្រៅចំពោះ ចាស់ៗ ក្មួយៗ​ ចៅៗ​ បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ​ទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះស្ថាបនិក និងបុគ្គលិក​អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្ត ដើម្បីជួយដល់កុមារកំព្រា ចាស់ជរា និងគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ឱ្យមានអាហារហូបចុក សំលៀកបំពាក់ ការមើលថែ និងផ្តល់ការអប់រំដល់កុមារ​ រហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ​ ជាពិសេស​ជម្រក​ស្នាក់នៅដ៏កក់ក្តៅដែលផ្តល់ការរស់នៅដោយភាព​សុខដុមរមនា​។

 

សូមបញ្ជាក់ថា​ ជារៀងរាល់ឆ្នាំ ចាប់ពីខែ ឧសភា ឆ្នាំ ២០១៣ រៀងមក កាកបាទក្រហមកម្ពុជា តែងតែចុះមកសាកសួរសុខទុក្ខ និងនាំមកនូវ ថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា និងអាហាររូបត្ថម្ភជាច្រើន មកផ្តល់ជូនដល់ ចាស់ឥតទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ដែលរស់នៅក្នុងមណ្ឌល ព្រមទាំង រៀបចំអាហារ​មួយពេលយ៉ាងឆ្ងាញ់ពិសាសម្រាប់គ្រប់ៗគ្នាទៀតផង។​ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំចំនួន​ ២០លានរៀលផងដែរ។

 

អំណោយផ្តល់ជូនអង្គការសង្គ្រោះជនអស់សង្ឃឹមរួមមាន​ ៖​ អង្ករ​ ២តោន​ មី​ ៥០កេស​ ត្រីខ​ ២០កេសធំ​ សៀង​ (ប្រៃ,​ ផ្អែម)​ ១០០គីឡូក្រាម​ ឆៃប៉ូវ​ (ប្រៃ,​ ផ្អែម)​ ១០០គីឡូក្រាម​ ទឹកក្រូច​ ៣០កេស​ ទឹកបរិសុទ្ធ​ ៥០កេស​ ផ្លែប៉ោម​ ១០កេស​ ផ្លែទំពាំងបាយជូរ​ ១០កេស​ ផ្លែក្រូចឃ្វិច​ ១០កេស​ ផ្លែមៀន​ ៥០គីឡូក្រាម​ អាវយឺត​ ២០កេស​ និងថវិកា​ ៥លានរៀល។​ ជូនសមាគមជនឥតទីពឹង​ ៖​ អង្ករ​ ៥០០គីឡូក្រាម​ មី​ ២០កេស​ ត្រីខ​ ៥កេសធំ​ សៀង​ (ប្រៃ,​ ផ្អែម)​ ២០គីឡូក្រាម​ ឆៃប៉ូវ​ (ប្រៃ,​ ផ្អែម)​ ២០គីឡូក្រាម​ ទឹកក្រូច​ ១០កេស​ ទឹកបរិសុទ្ធ​ ១០កេស​ ផ្លែប៉ោម​ ២កេស​ ផ្លែទំពាំងបាយជូរ​ ២កេស​ ផ្លែក្រូចឃ្វិច​ ២កេស​ ផ្លែមៀន​ ២០គីឡូក្រាម​ និងថវិកា​ ២លានរៀល។​ ដោយឡែក​ កុមារ​ សិស្ស​ និស្សិត​ ចំនួន​ ៥៤៥នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ ថវិកា​ ៥ម៉ឺនរៀល។​ រីឯ​ គ្រូ​ បុគ្គលិក​ កម្មករ​ និងចាស់ៗ​ចំនួន​ ១៧២នាក់​ ក្នុងម្នាក់​ៗទទួលបាន​ មុង១​ ភួយ១​ សារុង១​ ក្រមា១​ និងថវិកា​ ១០ម៉ឺនរៀល៕