អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលគម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាពនៅខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប ៖ នៅព្រឹក​ថ្ងៃព្រស្បតិ៍ ១៣កើត ខែមិគសិរ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម សម កុសល​ នាយក នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហម​កម្ពុជា បានអញ្ជើញជា​គណៈអធិបតីក្នុង​ពិធីបើកសិក្ខាសាលា​ឆ្លុះបញ្ចាំង​លទ្ធផល​គម្រោង​សុវត្ថិភាព​ចរាចរណ៍ និងពិការភាព សម្រាប់​ឆ្នាំ២០១៨ ក្រោមការ​ជួយឧបត្ថម្ភគាំទ្រ​ពី អង្គការ LIGHT FOR THE WORLD។ ពិធីនេះប្រារព្ធនៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជាខេត្តសៀមរាប​ក្នុងគោលបំណង បង្ហាញ និង​ឆ្លុះបញ្ចាំងលទ្ធផលគម្រោង​យុវជនកាកបាទក្រហម​កម្ពុជា និងសុវត្ថិភាព​ចរាចរណ៍ រួមបញ្ចូល​ពិការភាពដែលបានអនុវត្តន៍ក្នុងឆ្នាំ២០១៨ និងលើកផែនការ​សម្រាប់ឆ្នាំ២០១៩ - កសាងសុវត្ថិភាព​ចរាចរណ៍ និងកសាងភាពធន់មាំរបស់សាខាក្នុងការ​អនុវត្តន៍គម្រោង​យុវជនកាកបាទក្រហម​កម្ពុជា និងសុវត្ថិភាពចរាចរណ៍ រួមបញ្ចូលពិការភាព ដែលមានសិក្ខាកាម​អញ្ជើញមកពីខេត្តគោលដៅចំនួន៤ សរុប ៥០នាក់។

មានប្រសាសន៍នាឱកាសនេះឯកឧត្តម​នាយក​នាយកដ្ឋានធនធានមនុស្សមានឱ្យដឹងថា​ក្រោមការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​គម្រោងសុវត្ថិភាពចរាចរណ៍កាកបាទក្រហមកម្ពុជា ​បានអនុវត្តន៍តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយក៏មាន​ការជួយឧត្ថម្ភគាំទ្រជាបន្តបន្ទាប់ពីដៃគូសហបតិបត្តិការ​នានាហើយនៅពេលនេះគឺយើងទទួលបាន​ការគាំទ្រពីអង្គការ LIGHT FOR THE WORLD ដែលបានជួយឧត្ថម្ភ​គាំទ្រលើគម្រោងសុវត្ថិភាពចរាចរចណ៍​ រួមបញ្ចូលពិការភាព តាំងពីឆ្នាំ២០១៦មក លើខេត្តគោលដចំនួន៤ គឺខេត្តសៀមរាប ខេត្តកំពត​ ខេត្តតាកែវ និងខេត្តពោធិ៍សាត់ ៕