អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសារងាយរងគ្រោះបំផុត នៅស្រុកកំពង់ស្វាយ


កក្រក ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨នេះ កាកបាទ​ក្រហម​កម្ពុជា ​ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ជាប្រធាន បាន​ចាត់ឲ្យក្រុមការងារដឹកនាំ​ដោយលោកវេជ្ជ. អ៊ុយ សំអុន នាយករង ​នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោកជំទាវ លំ គន្ធារី តំណាង​ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ​ បន្តបេសកកម្ម​ចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសារងាយរងគ្រោះបំផុត សរុបចំនួន ៦៨០គ្រួសារ ដែលប្រព្រឹត្ត​ទៅនៅសាលាបឋមសិក្សា​ផាត់សណ្ដាយ ឃុំផាត់សណ្ដាយ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 

មានមតិសំណេះសំណាល​ក្នុងឱកាសនោះដែរ លោកវេជ្ជ. អ៊ុយ សំអុន បានពាំនាំ​ប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹក និងបាននាំសារអំពាវរបស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហម​កម្ពុជា ដែលមានខ្លឹមសារដូចតទៅ៖


សូមឲ្យប្រជាពលរដ្ឋ​យកចិត្តទុកដាក់ក្នុងការថែរក្សា​សុខភាព មានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែល​មានជីជាតិ ផឹកទឹកឆ្អឹនដែល​ដាំពុះ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំ​ឲ្យមូសខាំ ជៀសវាងកើត​ជំងឺគ្រុនចាញ់-និងជំងឺឆ្លងផ្សេងៗ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់​ចរាចរណ៍ទាំងអស់គ្នា កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងគ្រប់ប្រភេទ។ ចំណែកស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព​នៅមណ្ឌលសុខភាពយ៉ាងតិចឲ្យបាន៤ដងមុនពេលសម្រាល និងលេបថ្នាំឲ្យបានគ្រប់ចំនួនដងទៅតាមការណែនាំរបស់គ្រូពេទ្យ ត្រូវខិតខំប្រកបរបរបង្ករបង្កើនផល ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារ និងបង្កើនស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះអគ្គីភ័យដែលងាយបានកើតឡើងជាយថាហេតុ។

 

ទន្ទឹមនឹងនោះដែរ លោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ និងអ្នកងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ អំណោយដែលបានផ្ដល់ជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕