អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ ចាស់ជរា ២ គ្រួសារ ជនពិការ ៣ នាក់ និងគ្រួសារមានជីវភាពខ្វះខាត មកពី ស្រុករំដួល


សាខាកក្រក​ខេត្តស្វាយរៀង៖ អំណោយ​មនុស្សធម៌ជាស្បៀង សម្ភាៈ និងថវិកាមួយ​ចំនួន ត្រូវបានក្រុមការងារសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ ដឹកនាំដោយ លោក សរ វណ្ណា នាយក​សាខា នាំយកទៅសួរសុខទុក្ខ និង​ចែកអំណោយ ជូនចាស់ជរា ២ គ្រួសារ ជនពិការ ៣ នាក់ និងគ្រួសារ​មានជីវភាពខ្វះខាត ១០ គ្រួសារ សរុប ១៥ គ្រួសារ មកពីឃុំធ្មា ស្រុករំដួល ដែលពិធីនេះ​បា្ររព្វធ្វើ នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទី​ស្នាក់ការអនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក ។ 


ក្នុងពិធីនោះលោក សរ វណ្ណា នាយក​សាខា តំណាង​ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើរ​ការសាក​សួរសុខទុក្ខពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយ​ក្តីនឹករលឹក ហើយជានិច្ចជាកាល សម្តេចតែងតែ​គិតគូពីសុខទុក្ខ​របស់បងប្អូន​គ្រប់ពេលវេលា ។


លោកនាយក​សាខា ក៍បានបញ្ជាក់​ថាអំណោយ​ទាំងនេះគឺបានមក​ពីសប្បុរសជន​ទាំងក្នុង និងក្រៅខេត្ត បានជួយឧបត្ថម្ភដល់សាខា តាមរយៈការរៀបចំទិវា ៨ ឧសភា សមាជិកភាព ហិបវិភាគទាន និងការលក់សន្លឹកឆ្នោត ។


អំណោយដែលបានចែកជូនទាំង ១៥ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៤០.០០០ រៀល ៕