អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា


កក្រក ៖ នៅរសៀលថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨នេះ វេលាម៉ោង​៣​រសៀល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​ ដេីម្បីពិភាក្សានិងអនុម័ត​លេីរបៀបវារៈសំខាន់ៗដូចខាងក្រោម​ ៖
១/ របាយការណ៍សកម្មភាពឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩
២/ របាយការណ៍ចំណូល ចំណាយ ឆ្នាំ២០១៨ និងការព្យាករណ៍ ចំណូលថវិកានៅឆ្នាំ២០១៩
៣/ ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាពនៅ ឆ្នាំ២០១៩
៤/​ បញ្ហា​ផ្សេងៗ​។

ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានថ្លែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ​ ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ គណៈកម្មាធិការកណ្តាល​ និងមន្ត្រី​កាកបាទក្រហមកម្ពុជាទាំងអស់​គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារមនុស្សធម៌ជួយដល់ប្រជាជនងាយរងគ្រោះបំផុតនៅទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ ក៏ជំរុញលេីកទឹកចិត្តដល់យុវជន​ឱ្យបន្តអភិវឌ្ឍខ្លួន​ ខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ​ ឱ្យសក្តិសមជាយុវជនគំរូ​ ឈានមុខ​ ក្នុងការងារមិត្តអប់រំមិត្ត​ និងជួយការងារ​សង្គមនានា។

ទន្ទឹមនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជាតិ​ អន្តរជាតិទាំងអស់​ដែលផ្តល់សេចក្តីទុកចិត្ត​ និងបរិច្ចាគធនធានជូនដល់កាកបាទក្រហមកម្ពុជា​ក្នុងទិវា​ពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ឧសភា​ ជារៀងរាល់ឆ្នាំ​ និងក្នុងឱកាសផ្សេងៗ​ ហេីយជាពិសេសនោះ គឺព្រះរាជូបត្ថម្ភនូវព្រះទ្រព្យដ៏ឧត្តុង្គឧត្តមបំផុតរបស់​ ព្រះករុណា​ ព្រះមហាក្សត្រ​ និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ហេីយដែលកាកបាទក្រហមកម្ពុជា​ បានយកទៅចាត់ចែងប្រកបដោយតម្លាភាពនិងគណនេយ្យភាព៕