អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ស្ថិតនៅភូមិ៦ សង្កាត់ផ្សារចាស់


សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ០៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨នេះ ក្រុមការងារ​អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ​ដឹកនាំដោយ លោក សុខ ពេញវុធ ប្រធាន​កិត្តិយសអនុសាខា បានចុះសាក​សួរសុខទុក្ខ​ និងនាំយក​អំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅ​ចែកជូនដល់​ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយសារអគ្គីភ័យ​ចំនួន៦គ្រួសារ​ កាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មូលហេតុបណ្តាល​មកពីឆ្លងចរន្ត​អគ្គីសនី ស្ថិតនៅភូមិ៦​ សង្កាត់ផ្សារចាស់ ។

 

នាខណៈនោះ លោកប្រធាន​កិត្តិយសអនុសាខា បានពាំនាំ​នូវការចូលរួមសោកស្តាយ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហ​មកម្ពុជា ជាមួយ​គ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិត​រស់នៅ គឺបងប្អូនអាចប្រកបរបរ​រកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។ ជាមួយគ្នានោះ​ លោកក៏សូមអំពាវនាវ​ក្រើនរំលឹកដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុង​ការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។

 

អំណោយមនុស្សធម៌​ដែលបានផ្តល់ជូន​ក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម​ មី១កេស សារុង២ ខោរអាវ១កំប្លេរ ទឹកត្រី១យួរ​ ទឹកសុីអុីវ១យួរ ស្ករស៣គីឡូក្រាម​ តែ៦កញ្ចប់ សម្ភារៈផ្ទះបាយចំនួន៩មុខ និងថវិកាចំនួន៦៣មុឺនរៀល ៕