អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសារងាយរងគ្រោះបំផុត នៅ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ


កក្រក ៖ នារសៀល​ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់តាំង​ក្រុមការងារដឹកនាំ​ដោយលោកជំទាវ ហ៊ួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋាន​ទំនាក់ទំនង កាកបាទក្រហម​កម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ ​ចុះសួរសុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា ជូនដល់អ្នករស់នៅជាមួយ​មេរោគអេដស៍ ចាស់ជរា​គ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសារ​ងាយរងគ្រោះបផុត ចំនួន ៩១៣គ្រួសារ មកពី ៧ឃុំ ស្រុកប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។

 

នាឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍​ផ្ដាំផ្ញើសាកសួរសុខទុក្ខ ការនឹករលឹក និងបានផ្តល់សារអំពាវ​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហមកម្ពុជា​ដែលមានខ្លឹមសារ​ដូចតទៅ៖ សូមឲ្យប្រជាពលរដ្ឋ​យកចិត្តទុកដាក់ថែរក្សា​សុខភាពឲ្យ​បានល្អ មានអនាម័យ​ល្អក្នុងការរស់​នៅប្រចាំថ្ងៃ សម្អាតបរិស្ថាន​ជុំវិញផ្ទះ បរិភោគអាហារ​ដែលមាន​ជីជាតិ ដោយប្រកាន់ខ្ជាប់​នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុង​ជានិច្ច ការពារកុំឲ្យ​មូសខាំ ជៀសវាងកើត​ជំងឺគ្រុនចាញ់-និងជំងឺឆ្លងផ្សេងៗ។ សូមចូលរួមគោរព​ច្បាប់ចរាចរណ៍ កុំបើកបរក្រោម​ឥទ្ធិពលគ្រឿងស្រវឹង​ និងនៅឲ្យឆ្ងាយ​ពីគ្រឿងញៀន ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព​នៅមណ្ឌលសុខភាពឲ្យ​បានទៀងទាត់ និងលេបថ្នាំឲ្យបានគ្រប់ចំនួនដងទៅ​តាមការណែនាំ​របស់គ្រូពេទ្យ ហើយត្រូវខិត​ខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្ដារសេដកិច្ចគ្រួសារឡើងវិញ។

 

ឯកឧត្តម​ សុខ​ លូ ប្រធានគណៈកម្មាធិការសាខា​បាន ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយ​រងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

 

អំណោយដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា​ នឹងបន្តផ្តល់ជំនួយមនុស្សធម៌នេះ ជូនដល់ជនងាយរងគ្រោះបំផុតក្នុងស្រុកចំនួន​៥ទៀត​ជាបន្តបន្ទាប់៕