អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៨នៅខេត្តកំពត


សាខាកក្រកខេត្តកំពត ៖ កាលពីព្រឹក​ថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៨ ដើម្បីអបអរសាទរ​ទិវាពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៨ ក្រោម​ប្រធានបទ " យើងប្តេជ្ញារួមគ្នា​បញ្ចប់បញ្ហា​អេដស៍នៅឆ្នាំ២០២៥ " និងទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ " អ្នកស្ម័គ្រចិត្ត​ដើម្បីសហគមន៍យើង " សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ជាវ តាយ ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត ដែលមាន​ការអញ្ជើញ​ចូលរួមពី​សំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត​ យុវជនកាកបាទក្រហម យុវជន​កាយរឹទ្ធ និងបុគ្គលិកពេទ្យ ​សរុបចំនួន ៤០០នាក់។ ទិវានេះរៀបចំ​ធ្វើឡើងនៅក្នុងបរិវេណ​មន្ទីរពេទ្យ​បង្អែកឈូក ស្ថិតនៅភូមិ​ឈើទាល ឃុំឈូក ស្រុកឈូក​ ខេត្តកំពត។

 

នាឱកាសនេះ ឯកឧត្តម​ប្រធាន បានពាំនាំមក​នូវប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែ​គិតគូរ​ពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋជួប​ការលំបាក ទីទ័លក្រ មានជំងឺ ជន​ងាយរងគ្រោះ ជនរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ និងបានពាំនាំអនុសាសន៍​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ​ជូនដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារដូចតទៅ៖
១.សូមបងប្អូនជនរួមជាតិ​ទាំងអស់​ជាពិសេសក្មួយៗ​ជាយុវជន យុវនារី​ត្រូវស្វែង​យល់ឱ្យបាន​ជាប្រចាំនូវ​ចំណេះដឹងស្តីពីការបង្ការខ្លួនយើង​ គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ពី​ការរីករាលដាល​នៃមេរោគអេដស៍


២.ប្រជាពលរដ្ឋដែល​បានប្រព្រឹត្ត ឬសង្ស័យ​ខ្លួនបានប្រឈម​នឹងការឆ្លងមេរោគអេដស៍​ សូមប្រញ៉ាប់រួសរាន់​ទៅស្វែងរកសេវា​ផ្តល់ប្រឹក្សា និង​ធ្វើតេស្តឈាមរក​មេរោគអេដស៍​ដោយស្ម័គ្រចិត្ត និងរក្សា​ការសម្ងាត់ នៅតាមសេវាសាធារណៈ សេវាអង្គការ​សង្គមស៊ីវិល សេវាឯកជន ។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់​ក្នុងការសម្រេចចិត្ត ទៅទទួល​សេវាថែទាំ និងព្យាបាល​បានទាន់ពេលវេលា


៣.ស្ត្រីមាន​ផ្ទៃពោះទាំងអស់ ​សូមប្រញ៉ាប់រួសរាន់​ទៅស្វែងរកសេវា​ថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំ​របស់បុគ្គលិកពេទ្យ ដើម្បីទប់ស្កាត់​ការចម្លងមេរោគ​អេដស៍ពីម្តាយ​ទៅទារក


៤.ត្រូវ​ប្រញ៉ាប់ដាច់ខាត​នៅគ្រប់ទម្រង់​រើសអើង ឬមាក់ងាយ​ទៅលើអ្នកផ្ទុក​មេរោគអេដស៍ និងជំងឺអេដស៍ ព្រោះជាអំពើ​ផ្ទុយទៅ​នឹងច្បាប់ស្តី​ពីការបង្ការ និងទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា


៥.ប្រជាពលរដ្ឋទាំងឡាយ​ដែលមានមុខរបរ ​ឬមានការប្រព្រឹត្ត​ប្រឈមខ្ពស់​និងការឆ្លងមេរោគ​អេដស៍ សូមប្រើប្រាស់ស្រោម​អនាម័យឱ្យបាន១០០% នៅរៀងរាល់​ពេលដែលមានទំនាក់ទំនងរួមភេទ។

 

អំណោយផ្តល់​អ្នករស់នៅជាមួយ​មេរោគអេដស៍​ចំនួន ៦៥គ្រួសារ​រួមមាន ៖ អង្ករ ២៥គីឡូក្រាម​ មី ១កេស ស្ករស ១គីឡូក្រាម ទឹកដោះគោខាប់ ២កំប៉ុង ទឹកដោះគោឆៅ ១ឡូ អាវយឺត១ និងថវិកាមួយចំនួន។

 

សូមបញ្ជាក់ជូនថា បន្ទាប់ពី​ចែកអំណោយជូន​ដល់អ្នករស់នៅ​ជាមួយមេរោគ​អេដស៍ ឯកឧត្តម​បានបន្តចុះសួរសុខទុក្ខអ្នកជំងឺ​កំពុងសម្រាក​ព្យាបាលជំងឺ​នៅមន្ទីរពេទ្យ ចំនួន ៣៩នាក់ ក្នុងម្នាក់ៗ​ទទួលបាន៖ មី ១កេស ស្ករស ១គីឡូក្រាម ទឹកដោគាខាប់ ២កំប៉ុង ទឹកដោះគោឆៅ ១ឡូ មុងសុវត្ថិភាព១ និងថវិកាមួយចំនួនផងដែរ៕