អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខបុគ្គលិកអប់រំ គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ


កក្រក​ ៖ នៅរសៀលថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមាន ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំ​ពិធីសំណេះសំណាល សួរសុខទុក្ខ​ និងចែកអំណោយ​មនុស្សធម៌ជាលើកទី ៣ ជូនបុគ្គលិកអប់រំ គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថាន​គរុកោសល្យ​រាជធានីភ្នំពេញ សរុបចំនួន ៤៩០នាក់ ដែលភាគច្រើន​មកពីខេត្ត​ឆ្ងាយៗកំពុងរស់​នៅក្នុង​អន្តេវាសិកដ្ឋាន ​បាននិងកំពុងរួមចំណែក​អភិវឌ្ឍធនធាន​មនុស្សក្នុង​វិស័យអប់រំ​នៅកម្ពុជា។

 

ពិធីសំណេះសំណាល​នេះ បានបើកឱកាស​ឱ្យមន្រ្តី​កាកបាទក្រហម​កម្ពុជា បានស្គាល់ និងយល់ដឹង ពីវឌ្ឍនភាពរបស់វិទ្យាស្ថាន​ ដែលមានឈ្មោះដើមថា "មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានីភ្នំពេញ និងសាលា​គរុកោសល្យ និងវិក្រិតការ" ចាប់តាំងពីត្រូវបាន​បង្កើតឡើងនៅឆ្នាំ ១៩៨៤ រហូតដល់បច្ចុប្បន្ន។ ចំណែកឯ បុគ្គលិកអប់រំ គរុសិស្ស និងគរុនិស្សិ​តទាំងអស់ ក៏បានយល់ដឹង​ថែមទៀតពី​សកម្មភាពមនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជាដែរ។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំ​ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការគិតគូរ សួរសុខទុក្ខ​ និងកោតសរសើរដល់បុគ្គលិកអប់រំ​ទាំងអស់ ដែលបាន​លះបង់កម្លាំងកាយចិត្ត ចំណេះដឹង ដើម្បីបង្ហាត់​បង្រៀនដល់កូនសិស្ស ដែលជាធនធាន​មនុស្សវ័យក្មេង​ឱ្យក្លាយជាទំពាំង​ស្នងឫស្សី លើកកម្ពស់​វិស័យអប់រំ​ស្របតាមយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី ៤ នៃរាជរដ្ឋាភិបាល​កម្ពុជាអាណត្តិទី ៦។ ជាមួយគ្នានេះ​ លោកជំទាវ បានអំពាវនាវ​ដល់លោកគ្រូ-អ្នកគ្រូ គរុសិស្ស​ទាំងអស់ សូមចូលរួម​ចំណែកជាមួយ​កាកបាទក្រហមកម្ពុជា ក្នុងការ​ផ្សព្វផ្សាយ​បន្តដល់បងប្អូន​ប្រជាពលរដ្ឋ ពីបញ្ហាគ្រោះថ្នាក់​ចរាចរណ៍ គ្រឿងញៀន អំពើហិង្សា គ្រឿងស្រវឹង ការសម្អាត​បរិស្ថាន និងការថែទាំ​សុខភាព អនាម័យ។ល។

 

ជាចំណងដៃ និងក្នុងឱកាស​ចូលឆ្នាំ​សកល ២០១៩ ដែលនឹង​មកដល់ឆាប់ៗនេះ ​គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា បានប្រគល់​ជូន បុគ្គលិកអប់រំ​ ចំនួន ១៤៩នាក់ ក្នុងម្នាក់ៗនូវ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ១០០ដុល្លារអាមេរិក។ ដោយឡែក គរុសិស្ស គរុនិស្សិត ចំនួន ៣៤១នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ២០០,០០០រៀល។

 

សូមបញ្ជាក់ជូនថា​ កាកបាទក្រហមកម្ពុជា​ ក៏បានរំលែកទុក្ខដ៏ក្រៀមក្រំ​ និងចូលបុណ្យសពនូវ​ គ្រឿងឧបភោគ-បរិភោគ​មួយចំនួន និងបច្ច័យ​ ២លានរៀល​ ដល់បុគ្គលិកអប់រំ​ ១រូប​ ដែលទើបទទួលមរណភាពដោយសារជំងឺផងដែរ៕