អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ប្រារព្ធទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្តនៅខេត្តក្រចេះ


កក្រក៖ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ កំពុងចូលរួមជាមួយចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ ប្រារព្ធទិវា​អន្ដរជាតិនៃ​អ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “ អ្នកស្ម័គ្រចិត្ត​ដើម្បី​សហគមន៍យើង”​ នៅតាម​បណ្ដាសាខា​រាជធានី ​ខេត្តទូទាំង​ប្រទេស ដែលនេះ​ជាសក្ខីកម្ម​នៃការទទួលស្គាល់ ការចូលរួម​យ៉ាងសកម្មរបស់​អ្នកស្ម័គ្រចិត្ត​បម្រើ​បុព្វហេតុ​មនុស្សធម៌។ ដោយឡែកនៅ​ ព្រឹកថ្ងៃសុក្រ ១៥រោច​ ខែកត្តិក​ សំរឹទ្ធិស័ក ព.ស. ២៥៦២​ ត្រូវនឹងថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០១៨ នេះ​ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការ​រងទី២ កាកបាទក្រហម​កម្ពុជា អញ្ជើញ​ជាអធិបតី​នៃការប្រារព្ធ​ទិវាអន្ដរជាតិ​នៃអ្នកស្ម័គ្រចិត្ត ​៥ ធ្នូ ២០១៨ ដោយមាន​ការ​ចូលរួមពី ឯកឧត្តម ធុន គ្រី ប្រធាន​គណៈកម្មាធិការ​សាខា កក្រក ​ខេត្តក្រចេះ​ លោក ហឿ សុីយ៉ែម អនុប្រធាន​គណៈកម្មាធិការ​សាខា ថ្នាក់ដឹកនាំ​-មន្ត្រីសាខា ​អនុសាខា​ កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ចាម ​មន្ត្រីទីស្នាក់ការ​កណ្ដាល អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា មកពីក្រុង-ស្រុកទាំង ៦ នៃខេត្តក្រចេះ ​សរុបប្រមាណ​ ១៧០នាក់ ដែលបាន​រៀបចំឡើងនៅទីស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តក្រចេះ។

 

ឯកឧត្តម​អគ្គលេខាធិការ​រងទី២ ​បានពាំនាំ​ប្រសាសន៍​របស់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរ​សុខទុក្ខ ថ្លែងអំណរ​គុណ និងកោតសរសើរ​យ៉ាងជ្រាលជ្រៅ​ចំពោះអ្នកស្ម័គ្រ​ចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចូលរួម​ចំណែកជួយ​ដល់ជនរងគ្រោះ ​និងជនងាយរង​គ្រោះនៅក្នុងសហគមន៍ ​។ ទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត គឺជាការ​លើកកម្ពស់​នៃការចូលរួម​ដោយស្ម័គ្រចិត្ត​ក្នុងការងារមនុស្សធម៌​របស់ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមាន​អាយុកាល ១៥៥ឆ្នាំមកហើយ។

 

ជាក់ស្តែង កាកបាទក្រហម​កម្ពុជា បានពង្រឹង និងពង្រីកកម្លាំង​អ្នកស្ម័គ្រចិត្ត​បានរហូតដល់ជិត ៤ម៉ឺននាក់នៅទូទាំងប្រទេស សុទ្ធតែ​ជាកម្លាំងមិនអាច​ខ្វះបាន ក្នុងការផ្តល់​ក្តីសង្ឃឹម និងភាពកក់ក្តៅប្រកបដោយស្នាមញញឹមដល់​អ្នកងាយរងគ្រោះបំផុត​បានទាន់​ពេលវេលា​ និងគ្រប់ទីកន្លែង។

ដើម្បីរួមចំណែក​លើកទឹកចិត្ត​ដល់អ្នកស្ម័គ្រចិត្ត ដែល បាន ចូលរួម​យ៉ាងសកម្ម​ក្នុងការបំពេញ​បេសកកម្មមនុស្សធម៌​កន្លងមក កាកបាទក្រហម​កម្ពុជា បានផ្ដល់ជូននូវ​ប័ណ្ណសរសើរដល់​តំណាងមកពី៦ស្រុក ក្រុង ដោយឡែក យុវជន ​និងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា ​ម្នាក់ៗទទួលបាន ​ឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រម៉ា ១ សារុង១ ខោអាវ )និងថវិកា​៥០.០០០រៀលផងដែរ៕