អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការវិភាគបរិបទនិងហានិភ័យនៅកាកបាទក្រហមកម្ពុជា


កក្រក​ ៖​ នៅព្រឹកថ្ងៃអង្គារ ទី ៤ ខែធ្នូ ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា​ បានរៀបចំ​បើកសិក្ខាសាលាពិគ្រោះ​យោបល់ស្តីពី ​“ការវិភាគបរិបទ​និង​ហានិភ័យ​” ក្រោមអធិបតីភាព ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា និងលោក Roman paramonov ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំ​នៅកម្ពុជា។

សិក្ខាសាលា​រយៈពេល ២ថ្ងៃ ​ចាប់ពី​ថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០១៨ នេះ ប្រព្រឹត្ត​ទៅទីស្នាក់ការ​កណ្តាលកាកបាទក្រហម​កម្ពុជា ដោយមាន​ការចូលរួម​សម្រប​សម្រួលបច្ចេកទេស​ពី លោកស្រី Catherine Marie Martin ទីប្រឹក្សាផ្នែកបំពេញ​ការងារប្រកប​ដោយសុវត្ថិភាព​និងកិច្ច​សហប្រតិបត្តិការ​ចលនានៃ អាយ.ស៊ី.អរ.ស៊ី. និងមានអ្នក​ចូលរួមចំនួន ២៥នាក់ ជាមន្ត្រី​ទីស្នាក់ការ​កណ្តាល និងជាមន្ត្រីសាខាកាកបាទក្រហម​កម្ពុជាចំនួន ៥ រាជធានី ខេត្ត។

 គោលបំណង​សិក្ខាសាលានេះ គឺបំពាក់បំប៉ន និងបំពេញការយល់ដឹង​បន្ថែមលើការវិភាគ​ពីសេចក្តីត្រូវការដើម្បី​ប្រសិទ្ធភាព​ការងារ​របស់កាកបាទក្រហម​កម្ពុជា និងការបំពេញ​ការងារប្រកបដោយសុវត្ថិភាពដល់ប្រតិបត្តិករ​កាកបាទក្រហម​កម្ពុជា​គ្រប់លំដាប់ថ្នាក់៕