អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​


នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​២៦ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង​ ​០៩:០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ពី​គ​ណៈ​ប្រតិភូ​រួម​មាន​ ​៖

1.     ក្រុម​ហ៊ុន​ ​អេ​ង​ ​ឌី​ប៉ូ​ ​អភិវឌ្ឍ​ន៍​ ​អង្ករ​ ​ចំនួន​ ​២០០ តោន​ ​ដឹកនាំ​ដោយ​ ​ឧកញ៉ា​ ​ឌី​ ​ប៉ូ​

2.     ស​ណ្ធា​គារ​ ​ហ៊ី​ម៉ា​វ៉ា​រី​ ​ថវិកា​ ​ចំនួន​ ​១០០០០ ដុល្លារ​ ​អា​មេ​រិ​ក​ ​ដឹកនាំ​ដោយ​ ​លោក​ ​Andrew​ ​Tay​ ​Teng​ ​Yew​

3.     ក្រុម​ហ៊ុន​ ​ផ្សារ​ ​ហេង​ ​លី​ ​ថវិកា​ ​ចំនួន​ ​២០០០០ ដុល្លា​ ​អា​មេ​រិ​ក​ ​ដឹកនាំ​ដោយ​ ​លោក​ ​ហេង​ ​លី​

4.     ឯក​ឧ​ត្តម​ ​ឧកញ៉ា​បណ្ឌិត​ ​ជា​ ​រតនា​ ​ប្រគល់​ជូន​នូវ​ ​រថ​យន្ត​សង្គ្រោះ​បន្ទាន់​ ​១ គ្រឿង​ ​និង​ប្រគល់​បន្ត​ជូន​ ​បញ្ជា​ការដ្ឋាន​កង​ពល​តូច​ការពារ​កោះ​ឆ្នេរ​ ​លេខ​ ​៣១

 

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន ​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​អំណរ​គុណ​ ​និង​ ​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ក៏​ដូច​ជាមួយ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រ​ទ​ស​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្ត​ល់​នូវ​អំណោយ​មនុស្ស​ ​នា​ពេល​នេះ​ ​ជា​កាយ​វិការ​សប្បុរស​ធម៌​ ​ដែល​បាន​នឹង​កំពុង​បង្ក​លក្ខ​ណៈ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ព​ស់​។​

ស ​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​គូស​បញ្ជាក់​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​សាខា​ ​និង​អនុ​សាខា​រហូត​ដល់​ ​សហ​គម​ ​និង​ជា​អង្ក​ការ​មនុស្ស​ធម៌​នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស​ ​ហើយ​ជា​អង្ក​ការ​ដែល​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​យ៉ាង​ ​សកម្ម​ពី​សំណាក់​ ​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជា​តិ​។​ ​ដោយ​ឡែក​ជា​រៀង​រាល់​ឆ្នាំ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​យក​ឪ​កាស​ទី​វា​អប​អរ​ពិភព​ ​លោក​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​ជា​ពិធី​ស្វែង​រក​មូ​លិ​ធិ​មនុស្ស​ធម៌​ ​ដោយ​ការ​ចូល​ ​រួម​ពី​សំណាក់​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដើម្បី​ជួយ​ទ្រ​ទ្រុង​ដល់​សកម្មភាព​កាកបាទ​ក្រហម​ ​ប្រកប​ ​ដោយ​ប្រសិទ្ធ​ភាព​ ​និង​ទាន់​ពេល​វេ​លា​។​

 

ជា​កិច្ច​ឆ្លើយ​តប​ ​គ​ណៈ​ប្រតិភូ​ទាំង​អស់​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល ​បាន​អនុញ្ញាត​ឱ្យ​គ​ណៈ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​ ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ ​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​នា​ពេល​កន្លង​មក​នេះ​ ​ព្រម​ទាំង​មាន​ឪ​កាស​ចូល​រួម​ចំណែក​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​នៅ​ទូ​ទាំង​ ប្រ​ទេ​ស​។​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ធ្វើ​ការ​សន្យា​ជា​រួម​ទាំង ​អស់​គ្នា​ ​ថា​នឹង​នៅ​បន្ត​ជួយ​ដល់​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នា​ពេល​អនាគត​ឆា​ប់ៗ​នេះ​។​

 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​សន្យា​ថា​នឹង​ចាត់ចែង​ថវិកា​ទាំង​អស់​នេះ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​ ងាយ​រង​គ្រោះ​និង​ប្រើ​ប្រាស់​ធ្វើ​ការ​ទិញ​ជាស​ម្ភា​រៈ​ចែក​ជូន​គ្រប់​ ខេត្ត​ទាំង​អស់​ដែល​បាន​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​នា​នា​។​ ​ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​កោត​សរសើរ​ដល់​ទឹក​ចិត្ត​សកម្មភាព​មនុស្ស​ធម៌​របស់​គ​ណៈ​ប្រតិភូ​ ​និង​បាន​ជូន​ពរ​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​ ​សុភ​មង្គល​និង​ ​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន