អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះ មកពី ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី


កក្រក ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន បានចាត់ឲ្យ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា​ និងសាខាកាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី បន្តបេសកកម្ម​មនុស្សធម៌ ចុះសួរសុខទុក្ខ ​និងនាំយកអំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ជូនដល់​ប្រជាពលរដ្ឋ ជនចាស់ជរា​គ្មានទីពឹង ស្ត្រីមេម៉ាយ​កូនច្រើន កុមារកំព្រា ជនពិការ​ និងអ្នករស់​នៅជាមួយ​មេរោគអេដស៍​ សរុបចំនួន ៧៥៤គ្រួសារ ​មកពីភូមិចំនួន២៤ ឃុំចំនួន៦ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. ​បានពាំនាំនូវសារអប់រំ​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមានខ្លឹមសារ​ដូចតទៅ៖ សូមបងប្អូន​យកចិត្តទុកដាក់​ក្នុងការរស់នៅប្រចាំថ្ងៃ ដោយថែរក្សាសុខភាពឲ្យបានល្អ សំអាត​បរិស្ថានជុំវិញផ្ទះ មានអនាម័យ​ក្នុងការរស់នៅ ដោយប្រកាន់​ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុង​មុងជានិច្ច ការពារកុំឲ្យកើតជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន​ គោរពច្បាប់ចរាចរណ៍​ទាំងអស់គ្នា សូមកុំបើកបរ​ក្រោមឥទ្ធិពល​គ្រឿងស្រវឹង ហើយត្រូវខិតខំ​ប្រកបរបរ​រកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារ​សេដ្ឋកិច្ចគ្រួសារឡើងវិញ។ ចំណែកស្ត្រីមានផ្ទៃពោះ និងអ្នករស់នៅជាមួយមេរោគ​អេដស៍ ត្រូវទៅពិនិត្យ​សុខភាពនៅមណ្ឌលសុខភាព​ឲ្យបានទៀងទាត់​ និងលេបថ្នាំទៅតាមការ​ណែនាំរបស់គ្រូពេទ្យ។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋ​ទាំងអស់​ មានសេចក្ដីរីករាយ​ក្រៃលែង និងបាន​ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ​កាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ​មានក្ដីអាណិត​អាសូរ សន្តោសប្រណី​ ដល់ប្រជាពលរដ្ឋ និងសូមជូនពរដល់សម្ដេចឲ្យមានសេចក្ដីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណោយដែលបានផ្ដល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកបរិសុទ្ធ ១ដប និងនំបុ័ង ១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕