អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់កុមារា ធុច សាលីក មកពីខេត្តសៀមរាប


កក្រក​ ៖ ដោយមានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពីទេពកោសល្យ​របស់កុមារា​ពីរនាក់​បងប្អូន​ ដែលអាចនិយាយបានច្រើន​ភាសាក្នុងពេល​លក់វត្ថុអនុស្សាវរីយ៍​នោះ នៅថ្ងៃចន្ទ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា ​បានសម្រេចផ្តល់ថវិកា​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួនដល់កុមារា ​ធុច សាលីក អាយុ ១៤ឆ្នាំ និងកុមារា​ ធុច ទិត្យា អាយុ ១១ឆ្នាំ សម្រាប់ផ្គត់ផ្គង់​ក្នុងជីវភាពរស់នៅ ​និងបន្តការសិក្សា​រហូតដល់ចប់ចុង​ចប់ដើមក្លាយ​ជាធនធាន​មនុស្សដ៏ពូកែ​របស់សង្គមជាតិ។

តាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ដែលប្រគល់​អំណោយ​នាពេលនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​កោតសរសើរដល់​ទេពកោសល្យ​ពូកែចងចាំ​ភាសារបស់ចៅៗទាំងពីរនាក់ ​និងផ្តាំផ្ញើឱ្យ​យកចិត្តទុកដាក់​បន្តការសិក្សារៀនសូត្រ​ឱ្យចេះច្បាស់លាស់​ទាំងការនិយាយ និងការសរសេរ ​លើភាសាខ្មែរ ​និងភាសាបរទេស។ បន្ថែមពីនេះ ត្រូវចាប់​យកជំនាញ ឬឯកទេសអ្វីមួយឱ្យ​បានច្បាស់លាស់ ​ឱ្យមានសមត្ថភាព​គ្រប់គ្រាន់​ដើម្បីអនាគតភ្លឺស្វាង​ព្រោះការចេះភាសា​និយាយតែ​មួយមុខមិនទាន់​គ្រប់គ្រាន់​នៅឡើយទេ។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានផ្តាំផ្ញើថ្លែងអំណរគុណ​ដល់ឪពុក​ដែលប្រកបរបរ​ជាជាងគំនូរ​ និងម្តាយជា​អ្នកលក់វត្ថុអនុស្សាវរីយ៍​ ដែលបានអប់រំប្រៀនប្រដៅ ​បណ្តុះបណ្តាលកូនៗ ឱ្យបានរៀនសូត្រ​គ្រប់គ្នា។ បន្ថែមពីនេះ​ សូមថ្លែងអំណរគុណដល់​ ឧកញ៉ា​ ឌួង​ ឆាយ​ ដែលនឹងជួយឧបត្ថម្ភដល់ការរៀនសូត្ររបស់កុមាររហូតដល់ចប់មហាវិទ្យាល័យ​ ក៏ដូចជា​សប្បុរសជនទាំងអស់​ដែលជួយឧបត្ថម្ភ​ជាបន្តបន្ទាប់ដើម្បី​លើកទឹកចិត្ត​ និងជួយ​សម្រាលការលំបាកក្នុងជីវភាព​រស់នៅ​របស់កុមារទាំងពីរ​នាក់នេះផងដែរ។

ទន្ទឹមនឹងនេះ កុមារាទាំងពីរ​នាក់បងប្អូន បានសម្តែងក្តីរំភើបរីករាយ​ឥតឧបមាដោយ​ទទួលបានការលើកទឹកចិត្តយ៉ាងកក់ក្តៅ ពីលោកយាយ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចៅៗសូមប្តេជ្ញាខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែចាប់យក​ជំនាញច្បាស់លាស់ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម។