អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ លោកតាព្រឹទ្ធភារម្យ ប្រាជ្ញ ឈួន នៅមន្ទីរពេទ្យកាល់ម៉ែត


កក្រក ៖ នារសៀលថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ កាកបាទក្រហម​កម្ពុជា​ ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន​ ជាប្រធាន បានចាត់ឲ្យឯកឧត្តមវេជ្ជ. អ៊ុយ សំអាត ​នាយក នាយក​ដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកគ្រឿង​ឧបភោគ បរិភោគ ​ព្រមទាំងថវិកា​មួយចំនួន ជូនដល់​លោកតាព្រឹទ្ធភារម្យ ប្រាជ្ញ ឈួន អាយុ ៨២ឆ្នាំ មានជំងឺរលាកផ្លូវ​ដង្ហើមរាំរ៉ៃ ជាពិសេស​រលាកទងសួត​ធ្ងន់ធ្ងរ សព្វថ្ងៃកំពុងសម្រាក​និងព្យាបាលជំងឺ​នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរសុខទុក្ខពីបងប្អូន​ប្រជាពលរដ្ឋក្រីក្រ ​មានទុក្ខលំបាក មានជំងឺរាំរ៉ៃ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។ លើសពីនេះទៀត ឯកឧត្តមបានផ្ដាំផ្ញើរដល់លោកតា ឲ្យខិតខំយកចិត្តទុក​ដាក់ថែរក្សា​សុខភាពឲ្យបានល្អ បរិភោគអាហារដែលមានជីជាតិ ត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ និងលេបថ្នាំ​ឲ្យបានគ្រប់​ចំនួនដងទៅតាមការណែនាំ​របស់គ្រូពេទ្យ។

ជាកិច្ចឆ្លើយតប លោកតា​ព្រឹទ្ធភារម្យ ប្រាជ្ញ ឈួន មានសេចក្ដីរំភើប​ក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហម​កម្ពុជា ជាដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែចែករំលែកនូវក្ដីអាណិត​ស្រលាញ់នេះទៅ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ និងសូមជូនពរ​ដល់សម្ដេចជួបតែសេចក្ដីសុខក្នុងគ្រួសារទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ជូនថា ៖ កាកបាទក្រហមកម្ពុជា ធ្លាប់បានចុះសួរសុខទុក្ខ និងប្រគល់ថវិកាជូនលោកតា តាមរយៈលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានចំនួន ៣ដង រួចមកហើយ៕