អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា បាន ផ្តល់ថវិកា ដល់កុមារា ស៊ាប ឈៀងហេង


ទេពកោសល្យដ៏អស្ចារ្យរបស់​កុមារា ស៊ាប ឈៀងហេង ​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំងពី ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ! !

ដោយមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំងពីទេពកោសល្យ​ដ៏អស្ចារ្យរបស់កុមារា​ ស៊ាប ឈៀងហេង នៅក្នុងការប្រឡងកម្មវិធី Cambodia's Got Talent Season 2 នោះ នៅថ្ងៃព្រហស្បតិ៍ ទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ​១ម៉ឺនដុល្លារអាមេរិក ដល់កុមារា​រូបនេះ ដែលមានអាយុ ១២ឆ្នាំ មានសមត្ថភាព ទេពកោសល្យ ផ្នែកអក្សរសាស្ត្រខ្មែរ​ និងចេះសុភាសិតខ្មែររហូតដល់ជាង​ ២,៦៣០សុភាសិត​ ដើម្បីបានសិក្សារៀនសូត្រ​ខ្ពង់ខ្ពស់​ ក្លាយជាមនុស្ស​ដ៏អស្ចារ្យម្នាក់របស់​ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ និងកោតស្ញប់ស្ញែងដល់កុមារា ស៊ាប​ ឈៀងហេង ដែលមានចំណេះដឹង​ ថែមទាំងទេពកោសល្យ​ កម្ររកបាន។ ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើដល់កុមារា ឈៀងហេង ដែលជាសិស្សពូកែលេខ​ ១​ ក្នុងថ្នាក់​ ឱ្យខិតខំប្រឹងប្រែងបន្តដើម្បីទទួលបាននិទ្ទេស​ A ពេល ប្រឡងមធ្យមសិក្សាទុតិយភូមិ​ ហើយត្រូវដុះខាត់សមត្ថភាពដែលមាន​ស្រាប់​ឱ្យកាន់តែពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៃប្រទេសជាតិដែលពោរពេញដោយសន្តិភាពនិងអភិវឌ្ឍនភាពនេះ។

ក្នុងឱកាសនោះដែរ អ្នកប្រាជ្ញវ័យក្មេង ស៊ាប ឈៀងហេង​ ក៏បានសម្តែង​ជាតួអង្គ ធនញ្ជ័យ បញ្ចេញសមត្ថភាពផ្នែកសុភាសិតបានយ៉ាងល្អ។ ទន្ទឹមនឹងនេះ កុមារា ឈៀងហេង បានសម្តែងក្តីរំភើបរីករាយឥតឧបមាដោយទទួលបានការ​លើកទឹកចិត្តយ៉ាងកក់ក្តៅ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយសូមប្តេជ្ញា​ខិតខំសិក្សារៀនសូត្រឱ្យបាន​ពូកែ​ ធ្វើជាកូនល្អ​ សិស្សល្អ​ ពលរដ្ឋល្អនៅក្នុងសង្គម​ ដើម្បីឆ្លើយតបនឹងសេចក្តីស្រឡាញ់​ និងការលើកទឹកចិត្តរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន។

សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​កាកបាទក្រហម​កម្ពុជា នៅបានឧបត្ថម្ភ​ថវិកាមួយចំនួន​ ដល់ឪពុកម្តាយ​របស់កុមារា ស៊ាប ឈៀងហេង សម្រាប់ផ្គត់ផ្គង់​ដល់ជីវភាពរស់​នៅ និងចិញ្ចឹមបីបាច់ដល់កូនៗទាំងពីរនាក់ផងដែរ៕