អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងប្រគល់អណ្ដូងទឹកស្អាត ចំនួន២ (អណ្ដូងស្នប់អាហ្វ្រីដេស៍) ជូនដល់ប្រជាពលរដ្ឋនៅសហគមន៍ នៅ ស្រុកសូទ្រនិគម


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង​ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប និងសហការី​ បានអញ្ជើញចុះ​ជួបសំណេះសំណាល​សួរសុខទុក្ខ និងប្រគល់​អណ្ដូងទឹកស្អាត​ ចំនួន២ (អណ្ដូងស្នប់អាហ្វ្រីដេស៍) ជូន​ដល់ប្រជាពលរដ្ឋនៅ​សហគមន៍ ភូមិបឹងវៀន ឃុំតាយ៉ែក ​និងភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ​ខេត្តសៀមរាប ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា ​បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា​ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា​ ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែល​លើកឡើងថា “កាកបាទក្រហម​កម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។ លោកជំទាវ​ក៏បានធ្វើការ​លើកទឹកចិត្ត​ដល់បងប្អូន​ត្រូវចេះដាំដំណាំ​រួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួល​ដល់ជីវភាព និងការរស់​នៅប្រចាំថ្ងៃរបស់បងប្អូន ហើយយើងក៏មិនចាំបាច់​បារម្មណ៍ពីការខ្វះខាតទឹកសម្រាប់​ប្រើប្រាស់ដែរ ហើយត្រូវ​ពិសាទឹកស្អាត ឬទឹកដាំពុះ ។ លោកជំទាវ ក៏បានបន្តថា រដូវរំហើយ​ជិតចូលមកដល់ហើយ សូមបងប្អូនទាំងអស់​គ្នាត្រូវចេះប្រុងប្រយ័ត្នចំពោះ ភ្លើង​ផ្សែង និងសុខភាព ពិសេសកូន​ចៅតូចៗ បើឃើញថា​មិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព​ដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើ​ដល់ ដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សា អណ្ដូងទឹកស្អាតនេះ ដើម្បីបានប្រើប្រាស់​យូរអង្វែងតរៀងទៅសមនឹងពាក្យស្លោក “ការប្រើប្រាស់​ទឹកស្អាត និងមាន​អនាម័យ នាំឱ្យគ្រួសារមាន​សុខភាពល្អ និងមានសុភមង្គល” ។

សូមបញ្ជាក់ថា៖ អណ្ដូងទឹកស្អាតនេះជាអណ្ដូងទី ៣២ និង៣៣ របស់​​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ហើយជាអណ្ដូងទឹកស្អាតអាហ្វ្រីដេស៍ទី ៩ និងទី១០ ហើយ)។ ចំពោះប្រជាពលរដ្ឋដែលចូលរួមម្នាក់ៗទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀលផងដែរ៕