អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កិច្ចប្រជុំស្ដីពីបូកសរុបសកម្មភាពការងារអភិវឌ្ឍយុវជនក្នុងរាជធានីភ្នំពេញ ឆ្នាំ ២០១៨ និងផែនការទិសដៅការងារបន្ត ឆ្នាំ២០១៩


កក្រក ៖ នៅរសៀល​ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទីស្នាក់ការ​កណ្ដាល កាកបាទក្រហម​កម្ពុជា បានរៀបចំ​បើកកិច្ចប្រជុំ​ស្ដីពីបូកសរុបសកម្មភាពការងារ​អភិវឌ្ឍយុវជន​នៃគ្រឹះស្ថានឧត្តម​សិក្សា២១ ក្នុងរាជធានី​ភ្នំពេញ ឆ្នាំ ២០១៨ និងផែនការទិសដៅ​ការងារ​បន្ត ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​ ឯកឧត្តម ពិត ចំណាន អនុប្រធាន​អចិន្រ្តៃយ៍ ក្រុមការងារទ្រទ្រង់​សកម្មភាព យុវជន និងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា និងលោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា ព្រមទាំងមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម ប្រធានកិត្តិយសក្លឹប លោក លោកស្រី ជាមន្ត្រី​កាកបាទក្រហម​កម្ពុជា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា និងយុវជន​កាកបាទក្រហមកម្ពុជា សរុបចំនួន៥២ នាក់។

កិច្ចប្រជុំ​នេះដែរ ប្រព្រឹត្តទៅនៅក្នុង​គោលបំណង ដើម្បីបូក​សរុបលទ្ធផល​សកម្មភាពការងារ​មនុស្សធម៌របស់យុវជន​កាកបាទក្រហម​កម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សា ២១ ក្នុងរាជធានីភ្នំពេញ លើកពីបញ្ហាប្រឈម ឆ្នាំ២០១៨ និងពិភាក្សា​លើក ទិសដៅបន្ដ ឆ្នាំ២០១៩។

ឯកឧត្តមប្រធានអង្គប្រជុំ ពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់​សម្តេច​កិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលសម្តេច​តែងតែយកចិត្តទុកដាក់​ខ្ពស់ចំពោះយុវជនជាងនេះទៅទៀតគោលការណ៍ចូល​ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម​កម្ពុជា គឺមិនមានការបង្ខិតបង្ខំ នឹងចូលរួមបំពេញការងារទៅតាមលក្ខខណ្ឌសមស្របដែលយុវជនធ្វើបាន។ ជាមួយនឹងអនុសាសន៍ ផ្តាំផ្ញើឯកឧត្តមប្រធានអង្គប្រជុំក៏សំណូមពរឱ្យយុវជនកាកបាទក្រហមយើង ចេះធ្វើការងារជាក្រុម ដើម្បីមិត្តអប់រំមិត្ត មិត្តជួយមិត្តក្នុងគ្រឹះស្ថានសិក្សា ដោយផ្តោត​សំខាន់លើការសិក្សា​របស់យុវជន និងមិនទុកឱ្យមិត្តណាម្នាក់បោះបង់ចោលការ​សិក្សាដោយក្លឹប​យុវជនកាកបាទ​ក្រហមកម្ពុជា មិនបានយកចិត្តទុកដាក់​ឡើយ៕