អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ទទួលទេយ្យទានមនុស្សធម៌ពី ព្រះអនុគណស្រុកថ្មគោល ខេត្តបាត់ដំបង


សាខាកក្រកខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​ ដឹកនាំដោយលោកស្រី ស៊ុត ម៉ិ​ហេរញ្ញឹកគណៈកម្មាធិការ​សាខា និងសហការី បានអញ្ជើញទទួលទេយ្យទានមនុស្សធម៌ពីព្រះព្រហ្មសត្ថា ហេង សុខន ព្រះបាឡាត់គណខេត្ត​និងជាព្រះអនុ​គណស្រុកថ្មគោល ព្រមទាំងព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ​តាមបណ្តាលវត្ត​នានានៅក្នុង​បរិវេណ​សាលា​អនុគណស្រុកថ្មគោល​ខេត្តបាត់ដំបង។​

ក្នុងឱកាសនោះ ព្រះព្រះព្រហ្មសត្ថា ហេង សុខន បានមានព្រះថេរដីកា​ប្រកបដោយ​សេចក្តីសោមនស្សរីករាយ និងគាំទ្រជានិច្ច ក្នុងការចូលរួមចំណែក​ជាមួយ​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា។

ជាការឆ្លើយតប លោកស្រី​ស៊ុត ម៉ិ ហេរញ្ញឹកគណៈកម្មាធិការ​សាខា បានមាន​ប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្មការអារ្យវត្ត ដែលព្រះអង្គតែងតែបានខិតខំអំពាវនាវ​ចលនាព្រះសង្ឃ​ក្នុងស្រុក​អោយការចូលរួម​ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយ​សាខាសន្យានឹងចាត់ចែង​ប្រើប្រាស់នូវ​ទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាម​គោលការណ៍គ្រឹះទាំង៧ប្រការ​របស់ចលនាកាកបាទក្រហម។

ទេយ្យទានទាំងនោះរួមមាន ៖ គ្រឿង​ឧបភោគ​បរិភោគ​សម្ភារៈ​ប្រើប្រាសមួយចំនួនសរុប២១មុខ និងថវិកាចំនួន ២០០,០០០រៀល​គិតជាថវិកាចំនួន១,៧០០.០០០រៀលផងដែរ៕