អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។


នៅព្រឹកថ្ងៃសុក្រ ទី ២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូអមដំណើរ​ បានអញ្ជើញជួប​សំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់​ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ១,៦៣៦គ្រួសារ​ រស់នៅភូមិចំនួន​ ៧១​ ឃុំចំនួន​ ១១​ ស្រុកចំនួន​ ៤​ នៃខេត្តកំពង់ឆ្នាំង​។ កម្មវិធីនេះ​ បានប្រារព្ធធ្វើ​ឡើងនៅភូមិស្រែសារ​ ឃុំឈូកស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសជួប​សំណេះសំណាល​នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានសម្តែង​នូវការនឹករលឹក​ និងក្តីស្រឡាញ់ជ្រាលជ្រៅជាមួយប្រជាពលរដ្ឋ​ទាំងអស់​ និងបាននាំមកនូវ​អំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា រួមមានស្បៀង និងសម្ភារ​ប្រើប្រាស់ ដែលបាន​មកពីសប្បុរសជនជាតិ ​និងអន្តរជាតិ​ ជាពិសេស​ ក្នុងទិវា​ ៨​ ឧសភា​ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៃសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោត​សរសើរ​ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​ឱ្យបន្តចុះតាមដាន​ គិតគូរពីសុខទុក្ខ​ និងជួយ​សម្រាលការលំបាកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតឱ្យបានទាន់ពេលវេលា​ ជាពិសេសត្រូវលុបបំបាត់គ្រឿងញៀន​ ល្បែងស៊ីសង​ គ្រឿងស្រវឹង​ ដែលជាប្រភពនៃអំពើហិង្សា​ ចោរកម្ម​ និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ​។ ដោយឡែក​ ចំពោះអ្នកសារព័ត៌មាន​ ត្រូវផ្សព្វផ្សាយពីចំណុចសកម្មក្នុងសង្គម​ និងសមិទ្ធផល​របស់រាជរដ្ឋាភិបាលដែលបានខិតខំកសាង​ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន​ ល្បីរន្ទឺ​ក្នុង​មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

បន្ថែមពីនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់​ ជាពិសេស​ ក្មួយៗយុវជន​ ត្រូវកសាងខ្លួននិងចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​ដើម្បីសង្គមជាតិ​បានល្អប្រសើរឡើង​ ហើយត្រូវយកចិត្តទុកដាក់ពិចារណាឱ្យ​បានហ្មត់ចត់ពី​បណ្តាញទំនាក់​ទំនងសង្គម​ Facebook, Youtube ដែលជាអាវុធមុខពីរអាចផ្តល់ផលវិជ្ជមាន​ និងផលអវិជ្ជមានដែល​ប៉ះពាល់ដល់​សីលធម៌សង្គម​ និងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ​ ​ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហា​សុខភាព​ ពិសាទឹកដាំពុះ​ សម្អាតបរិស្ថានជុំវិញផ្ទះ​ និងរស់នៅមាន​អនាម័យ​ ហើយ​ត្រូវគោរពច្បាប់ចរាចរណ៍​ បើកបរប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពនៅពេលធ្វើដំណើរ។​ ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍​ ត្រូវលេបឱសថប្រឆាំងមេរោគតាមវេជ្ជបញ្ជាគ្រូពេទ្យ​ ហើយជៀសវាងដាច់ខាតការចម្លងមេរោគទៅកាន់អ្នកដទៃ។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គក្រ មី១កេស ​ត្រីខ១០កំប៉ុង ​មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយ​របស់ ​សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត៕