អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កិច្ចប្រជុំលើកទី២ នៃគណៈកម្មការ និងអនុគណៈកម្មការចូលរួមសម្ពោធវិមានឈ្នះឈ្នះ ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅអនុវត្តបន្ត


កក្រក​ ៖​ នៅថ្ងៃព្រហស្បតិ៍ ទី ១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២​ នៃគណៈកម្មការ​ និងអនុគណៈកម្មការ​ចូលរួមសម្ពោធ​វិមាន​ឈ្នះឈ្នះ​​ ដើម្បីត្រួតពិនិត្យការងារ​ និងដាក់ទិសដៅអនុវត្តបន្ត​សម្រាប់ឆ្ពោះទៅភាពជោគជ័យនៃពិធីសម្ពោធ​ វិមាន​ឈ្នះឈ្នះ​ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨​ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះ​ លោកជំទាវ ឃួន សុដារី បានដឹកនាំកិច្ចពិភាក្សាផ្តោតលើខ្លឹមសារគោលសំខាន់ៗដែល​អង្គប្រជុំបានឯកភាពគ្នា​ត្រូវរៀបចំឡើងនៅក្នុងសារមន្ទីរនៃវិមានឈ្នះឈ្នះ​ ដែលឆ្លុះបញ្ចាំងពីស្នាដៃនិងសមិទ្ធផលដ៏ធំធេង រយៈពេល ២០ឆ្នាំ​ របស់កាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ។

វិមានឈ្នះ​ ឈ្នះ​ ជានិមិត្តរូបនៃភាពជោគជ័យនៃនយោបាយ​ ឈ្នះ​ ឈ្នះ​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វិមាន​នេះ​ សាងសង់ឡើង​ដើម្បីចារឹក​ តម្កល់និមិត្តរូប​ វត្ថុតាង​ និងសមិទ្ធផលដ៏មហាសាល​ ទុកជាការចងចាំ​ និងជាមរតក​សម្រាប់មនុស្សជំនាន់ក្រោយតរៀងទៅ៕