អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បើកវគ្គបំប៉ន គ្រូបង្ហាត់វិជ្ជាសង្គ្រោះបឋម នៅសណ្ឋាគារ ស្តារីអង្គរ ក្នុងខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ​៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ​លោកជំទាវ ​គួយ ណាលីន​ ឃឹមប៊ុនសុង​ អនុប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកវគ្គ​បំប៉ន គ្រូបង្ហាត់វិជ្ជា​សង្គ្រោះបឋម នៅ​សណ្ឋាគារ ស្តារីអង្គរ ក្នុង​ខេត្តសៀមរាប។ វគ្គបំប៉ននេះនឹង​ដំណើរការរយៈពេល៣ថ្ងៃ ចាប់ទី០១ដល់០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមាន​ការសហការ​រវាងកាកបាទក្រហម​កម្ពុជា និងកាកបាទក្រហម​ជប៉ុន ក្នុងគោលបំណង​ កែតម្រូវ ពិនិត្យ​បច្ចេកទេស និងបង្កើនសមត្ថភាពគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម​បន្ថែមទៀតតាមសាខានីមួយៗ ដែលមាន​សិក្ខាកាមចូលរួមចំនួន ៤៧នាក់ មកពី២៥សាខារាជធានី/ខេត្ត។

មានប្រសាសន៍នាឱកាសនោះលោកជំទាវ​បានលើកឡើងថា ទោះបីយើង​ទាំងអស់គ្នាស្ថិតក្នុងយុគសម័យបច្ចេកវិជ្ជា​ទំនើបក្តី ក៏ការសង្រ្គោះដោយមនុស្ស​ដែលមានចំណេះដឹងអាច​ជួយដល់ជនរងគ្រោះគ្រប់ប្រភេទ​ ក្នុងនោះគ្រោះមហន្តរាយ​ដោយធម្មជាតិ ដោយមនុស្ស ពិសេស​គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ទើរ​តែរាល់ថ្ងៃនោះ នៅតែមាន​សារៈសំខាន់ និងជាគន្លឹះក្នុងការជួយដល់អាយុជីវិតមនុស្សជាតិដដែល ហើយ​ការងារនេះស្រប​តាមគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលសមាគមជាតិ​ជាសមាជិកទាំងអស់តែងបានប្រកាន់ខ្ជាប់ក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន៕