អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ចុះសាកសួរសុខទុក្ខ ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់ទួលសង្កែទី២ ។


សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៧រោច​ ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨នេះ ក្រុមការងារ​អនុសាខាកាកបាទក្រហម​កម្ពុជា ខណ្ឌឬស្សីកែវ ​ដឹកនាំដោយ លោកជំទាវ អាន ផល្លា ជា ពិសី ​ប្រធាន​ក្រុមការងារ​អនុសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​ទៅចែកជូនដល់ចាស់ជរា ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាតចំនួន១២គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី២ ។

នាឱកាសនោះ លោកជំទាវប្រធាន​ក្រុមការងារ បានមានប្រសាសន៍​ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែ​យកចិត្តទុកដាក់ និងផ្តល់ក្តីអាណិតអាសូរ ស្រឡាញ់ ចំពោះប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នក​ដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​ណាមួយឡើយ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ១០គីឡូក្រាម បំពង់ទឹកក្តៅ១ ចានស្រាក់១​ ខ្ទះឆា១ ឆ្នាំង១ និងថវិកាចំនួន៤មុឺនរៀល ។

នាថ្ងៃដ៏ដែលនោះ លោកជំទាវ អាន ផល្លា ជា ពិសី ប្រធានក្រុមការងារអនុសាខា​ ក៏បានទទួលអំណោយជាថវិកាចំនួន១.០០០ដុល្លារសហរដ្ឋអាមេរិក ពីលោកស្រី លឹម វណ្ណា ដែលរស់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដើម្បីចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៍របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវផងដែរ។